អនុក្រឹត្យ ស្តីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត


យោង​ទៅ​តាម​អនុក្រឹត្យ​លេខ ៣៨ អនក្រ.បក ស្តីពី​ការ​បង្កើត​ក្រុង​បូកគោ នៃខេត្ត​កំពត  ព្រះ​រាជាណាចក្រ​កម្ពុជា​នឹង​មាន​ក្រុង​ថ្មី​១ទៀត គឺក្រុង​បូកគោ ចំណុះ​អោយ​ខេត្ត​កំពត ដោយ​កាត់​យក​ឃុំ​ចំនួន​ ០៣ ពី​ស្រុក​ទឹក​ឈូ គឺ​ ឃុំ​បឹងទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ដែល​ព្រំ​ប្រទល់​រដ្ឋបាល ក្រុង​បូកគោ ត្រូវ​បាន​កំណត់​ដូច​មាន​ក្នុង​ផែន​ទីជា​ឧបសម្ព័ន្ធ​នៃ​អនុ​ក្រឹត្យ ។ 

ចាប់​ពី​ពេល​នេះ​ទៅ ក្រុង​បូកគោ នឹង​មាន​៣សង្កាត់ គឺ

  • សង្កាត់​បឹងទូក 
  • សង្កាត់​កោះតូច 
  • និងសង្កាត់​ព្រែក​ត្នោត ។ 
ទីតាំង​រដ្ឋបាល​ ក្រុង​បូកគោ ត្រូ​វ​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ទូក ។


Post a Comment

Previous Post Next Post