ជំងឺ​កៀប​សសៃ​ឆ្អឹង​ខ្នង


ជំងឺ​កៀប​សសៃ​ឆ្អឹង​ខ្នង

១. កៀប​សសៃ​ឆ្អឹង​ខ្នង
- ឈឺ​តាម​ផ្លូវ​របស់​ប្រពន្ធ​សសៃ​ប្រសាទ ឈឺ​ពី​ឆ្អឹង​ខ្នង​រាល​ដាល​ចុះ​មក​ផ្នែក​ខាង​ក្រោយ​នៃភ្លៅ កំភួន​ជើង​និងម្រាម​ជើង
- ​ភាគ​ច្រើន​កើត​លើ​មនុស្ស​អាយុពី ៣០ ទៅ ៥០ឆ្នាំ

២. មូលហេតុ
- ភាគ​ច្រើន​គឺ​លៀន​ទ្រនាប់​ឆ្អឹង​ខ្នង (L4-L5 ឬ L5-S1) ដុះ​ឆ្អឹង​នៃ​សន្លាក់​ឆ្អឹង​ខ្នង និង​បាក់​ឆ្អឹង​ខ្នង
- រលាក​ដោយ​សារ​មេរោគ បញ្ហា​ឆ្អឹង​ខ្នង​ពេល​មាន​ផ្ទៃពោះ




៣. រោគសញ្ញា

+ ការ​ឈឺចាប់
- ឈឺ​ពី​ចង្កេះ​រាល​ចុះ​មក​ផ្នែក​ខាង​ក្រោយ​ភ្លៅ កំភួន​ជើង​ និង​ម្រាម​ជើង
- ទីតាំង​កៀប​សសៃ​ដូចជា L4-L5-S1
L4 : ឈឺ​ផ្នែក​ខាង​ក្រោយ​ភ្លៅ​ដល់​ខាង​ក្រោយ​ជង្គង់
L5 : ឈឺ​រាល​ដល់​មេជើង
S1 : ឈឺចាប់​រាលដាល​ដល់​ម្រាម​កូនជើង
- ករណី​ខ្លះ អ្នក​ជំងឺ​មិន​ឈឺ​ចង្កេះទេ
- ការ​ឈឺចាប់​កើន​ឡើង នៅ​ពេលដែលអ្នក​ជំងឺ​ដើរ​ ឬ​ ឈរ​ ក្អក​ កណ្តាស់


+ ចំពោះ​ករណី​ឈឺរ៉ាំ​រ៉ៃយូរ​អាច​បណ្តាល​អោយ​ស្វិត​សាច់​ដុំ ពិបាក​ដើរ​និង​វៀច​ឆ្អឹង​ខ្នង

៤. ការ​វិនិច្ឆ័យ​ជំងឺ
- វិនិច្ឆ័យ​ជំងឺ​នេះ​ដោយសារ​ថត MRI ដឹង​ច្បាស់​ពី​ទីតាំង​ កំរិត​ និង​មូល​ហេតុ​នៃ​ការ​កៀប​សសៃ
- ថត CT Scan ប្រសិនជាគ្មាន MRI

៥. ការព្យាបាល
+ ការព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំ
- ករណី​កៀប​សសៃ​កំរិ​តស្រាល និង​មធ្យម
- ការរស់​នៅ មិន​ត្រូវ​គេង​លើ​អង្រឹង​ ប៉ៅអ៊ី ពូកក្រាស់ គួរតែ​គេង​នៅ​លើ​គ្រែ​រឹង មិនត្រូវ​លើ​ធ្ងន់​ដើរ​ ឬឈរយូរ
a. ថ្នាំ​បំបាត់​ការ​ឈឺចាប់ (ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត)
- Paracetamol : 1g-3g/ថ្ងៃ ឬ Paracetamol បូកជាមួយនឹង Codein ឬ Tramadol (ករណីឈឺខ្លាំង)
- ថ្នាំ​បំបាត់​ការ​ឈឺចាប់ NSAIDs : Ibuprofen 400mg ប្រើ​ ៣-៤ដង/ថ្ងៃ, Diclofenac, Naproxen, Meloxicam, Celecoxib, Etoricoxib
ការប្រើ​ប្រាស់​ថ្នាំ​ទាំង​នេះ មាន​ផល​ប៉ះពាល់​ដល់​ក្រពះ តំរងនោម​ និង​បេះដូង
b. ថ្នាំសំរួល​សាច់​ដុំ Tolperisone និង Eperisone
c. ថ្នាំ​ជួយ​ប្រព័ន្ធ​សសៃ​ប្រសាទ Gabapentin, Pregabalin, Vitamin B, Mecobalamin
+ ព្យាបាល​ដោយ​ចលនា ៖ ម៉ាស្សា ហែល​ទឹក លំហាត់​ប្រាណចង្កេះ
+ ការព្យាបាល​ដោយ​វះ​កាត់
- ករណី​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំគ្មាន​ប្រសិទ្ធិភាព ឬ កៀប​សសៃ​កំរិតធ្ងន់ (ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស)

៦. ផល​វិបាក​នៃជំងឺ
ប្រសិន​ជា​មិន​បាន​ព្យាបាល​អាច​បណ្តាល​អោយ​ស្ពឹក​ជើង ការធ្វើ​ចលនា​ជើង​ខ្សោយ​ ពិបាក​នោម និង​បន្ទោរ​បង់​

៧. ការ​បង្ការ​ជំងឺ
- អង្គុយ​អោយ​ត្រង់​ចង្កេះ និងពាក់​ខ្សែ​ក្រវ៉ាត់ការ​ពារ​ចង្កេះ
- មិនត្រូវ​លើក លី​ សែង​របស់​ធ្ងន់
- ហាត់​ប្រាណ ហែល​ទឹក ឬ យូហ្គា

ប្រភព Dr Lech Chhay

1 Comments

  1. សុំជួយណែនាំពីពេទ្យឯកទេស

    ReplyDelete

Post a Comment

Previous Post Next Post