បញ្ជី​រាយ​នាម​កីឡាករ​២៤រូប ត្រៀម​ប្រកួត FIFA World Cup Qatar 2022 វគ្គ​ជម្រុះ​ជុំទី២ ពូល​ C


 ការ​ប្រកួត​ ៣ប្រកួត​ចុង​ក្រោយ​បង្គ្រប់​ក្នុង​ពូល C នៃ​វគ្គ​ជម្រុះ​ជុំទី២ ពាន​រង្វាន់ FIFA World Cup Qatar 2022 បាន​ត្រូវ​លើក​ការ​ប្រកួត​រហូត​មក​ដល់​ដើម​ខែ​មិថុនា​ ឆ្នាំ២០២១ នេះ ដោយ​សារ​វិបត្តិ​កូវីដ​១៩ យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ឆ្នាំ២០២០ ។ 


នេះ​ជា​បញ្ជី​រាយ​នាម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ទាំង​២៤រូប ដែល​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ទឹក​ដី​ ប្រទេស​បារ៉ែន ដែល​កីឡាករ​ទាំង​អស់​ត្រូវ​បានជ្រើស​រើស​ចេញ​ពី​ក្លិប​បាល់​ទាត់​កំពុង​លេង​នៅ​លីគ​កំពូល​កម្ពុជា ។ ក្នុង​នោះមាន ៖ 

  • ក្លិប​បាល់​ទាត់​វិសាខា (៦រូប) ៖ ប៊ីន​ ចន្ថាធារី, ឆេង ម៉េង, កែវ សុខផេង, កែន ច័ន្ទ​សុភ័ក្ត្រ, កែវ សុខសិលា, អ៊ុក សុវណ្ណ
  • ក្លិប​បាល់ទាត់​បឹង​កេត (៥រូប) ៖ ហ៊ុល​ គីមហ៊ុយ, ម៉ាត់​ នូរុណ, សេត រ៉ស៊ីប, សៀង​ ចន្ធា, ទេស សម្បត្តិ
  • ក្លិប​បាល់ទាត់​ខេត្តព្រៃវែង (៤រូប) ៖ ឡេង​ ណូរ៉ា, ស រតនា, ញឹម​ លីហ៊ួរ, វុធ តុលា
  • ក្លិប​បាល់ទាត់​ណាហ្គា​វើល៍ (៣រូប) ៖ គួច ដានី, គួច សុកុម្ភៈ, សុះ ស៊ូ​ហាណា
  • ក្លិប​បាល់ទាត់​ព្រះខ័ន​រាជស្វាយរៀង (៣រូប) ៖ ប្រាក់ មុនីឧត្តម, សឿយ វិសាល, សារ៉េត គ្រីយ៉ា
  • ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន (៣រូប) ៖ អ៊ន ចាន់​ប៉ូលីន, លឹម​ ពិសុទ្ធ, អ៊ុំ វិចិត្រ 

៣ប្រកួត​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មាន​កាល​វិភាគ​ដូច​ខាង​ក្រោម ៖

  • បារ៉ែន និង​ កម្ពុជា នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២១
  • អ៊ីរ៉ាក់ និង​ កម្ពុជា នៅថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ២០២១
  • កម្ពុជា និង​អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ២០២១

1 Comments

  1. JackpotCity Casino, Hinterland - Mapyro
    Compare reviews, photos and 속초 출장샵 ratings of JackpotCity Casino, Hinterland - Find your next hotel 경상북도 출장안마 room or room in 사천 출장마사지 one of 1713 파주 출장마사지 hotels in Hinterland. 용인 출장샵

    ReplyDelete

Post a Comment

Previous Post Next Post