ថ្នាំបង្ការជំងឺមានចំនួនសរុប ១២មុខ សម្រាប់ការពារជំងឺ១១មុខ រួមមាន ៖
១. ជំងឺរបេង (Bacille Calmette_Guerin - BCG)
២. ជំងឺខាន់ស្លាក់ (Diphtheria)
៣. ជំងឺតេតាណូស (Tetanus)
៤. ជំងឺក្អកមាន់ (Pertusis)
៥. ជំងឺរលាកថ្លើមប្រភេទបេ (Hepatitis)
៦. ជំងឺគ្រុនស្វិតដៃជើង (Oral Polio Vaccine)
៧. ជំងឺរលាកសួត (Pneumococcal Conjugate Vaccine)
៨. ជំងឺរលាកខួរក្បាល (Japanese Encephalitis)
៩. ជំងឺកញ្ជ្រិល (Measles)
១០. ជំងឺស្អូច (Rubella)
១១. ជំងឺរលាកសួត ស្រោមខួរ អេពីក្លូត (Hib - Haemophilus Influenzae Type B)
ការយល់ដឹងអំពីថ្នាំបង្ការចំពោះកុមារ
កុមារត្រូវទទួលបានការចាក់ថ្នាំបង្ការ ដែលធ្វើឡើយស្របទៅនឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការដល់កុមារ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយក្នុងនោះ រួមមានវ៉ាក់សាំងជំងឺ១១មុខ តំណាងដោយអក្សរកាត់ដូចជា BCG, HBV, OPV, DTP-Hib, PCV, MR និង JE ៖
១. ថ្នាំបង្ការជំងឺរបេង (BCG Vaccine)
២. ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ (HBV)
៣. ថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង (OPV និង IPV)
៤. ថ្នាំងបង្ការ DTP-Hib : ជាប្រភេទថ្នាំបង្ការដែលរួមបញ្ចូលគ្នា ដែលអក្សរកាត់នោះសម្តៅលើ ៖
- Diphtheria (ជំងឺខាន់ស្លាក់)
- Tetanus (ជំងឺតេតាណូស)
- Pertusis (ជំងឺក្អកមាន់)
- Hemophilus Influenza B (ជំងឺរលាកសួត ស្រោមខួរ អេពីក្លូត...)
៥. ថ្នាំបង្ការជំងឺរលាកសួត (PCV)
៦. ថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច (MR)
៧. ថ្នាំបង្ការជំងឺរលាកខួរក្បាល (JE)
ក្រៅពីថ្នាំបង្ការជំងឺទាំង១១មុខខាងលើ កុមារគួរចាក់ថ្នាំបង្ការជំងឺបន្ថែមដូចខាងក្រោម ៖
១. ថ្នាំបង្ការជំងឺផ្តាសាយធំ (Influenza)
២. ថ្នាំបង្ការជំងឺអ៊ុតស្វាយ (Varicella)
៣. ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទអា (Hepatitis A)
៤. ថ្នាំបង្ការជំងឺរលាកស្រោមខួរ (Meningococcus A+C)
៥. ថ្នាំបង្ការជំងឺគ្រុនពោះវៀន (Typhoid)
៦. ថ្នាំបង្ការជំងឺស្រឡទែន (Mumps)
៧. ថ្នាំបង្ការជំងឺរាកធ្ងន់ធ្ងរ (Rotavirus)
៨. ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV)
សូមនាំកូនៗលោកអ្នកទៅទទួលថ្នាំបង្ការអោយបានគ្រប់ចំនួន
សូមរក្សាសៀវភៅទទួលថ្នាំបង្ការអោយបានល្អ ទោះបីកូនអ្នកបានទទួលគ្រប់ចំនួនហើយក៏ដោយ
Post a Comment