ស្របពេលដែលប្រទេសកម្ពុជាកំពុងជំរុញសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ តាមរាជធានី-ខេត្ត ជាពិសេសរាជធានី-ខេត្តដែលកំពុងមានហានិភ័យ ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តព្រៃវែង បងពេទ្យក៏បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីត១៩ លើកទី១ នៅថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ។
ការទទួលវ៉ាក់សាំងប្រព្រឹត្តិទៅយ៉ាងរលូន ដោយគ្រាន់តែតម្រូវអោយយើងយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទៅកាន់មណ្ឌលសុខភាពឃុំ រឺមន្ទីរពេទ្យបង្អែកស្រុក រឺមន្ទីរពេទ្យខេត្ត ដើម្បីស្វែងរកការទទួលវ៉ាក់សាំង ។ វ៉ាក់សាំងដែលបងពេទ្យបានទទួលជាវ៉ាក់សាំង Sinovax ជាជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ។
បងប្អូនប្រជាពលរដ្ឋក៏អាចចុះឈ្មោះដើម្បីទទួលបានវ៉ាក់សាំងតាមរយៈគេហទំព័រ កម្មវិធីចាក់វ៉ាក់សាំងខ្មែរ ( https://cambodia-vaccine.gov.kh/patient/create) ដោយគ្រាន់តែបំពេញព័ត៌មានលម្អិតតាមអ្វីដែលគេត្រូវការ ។
ការទទួលវ៉ាក់សាំងបង្ការជំងឺកូវីតលើកទី២ នឹងត្រូវទទួលនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដដែល ។
បងពេទ្យក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអោយមានការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ។ សូមអរគុណ ដល់ក្រុមគ្រូពេទ្យ បានចុះផ្តល់វ៉ាក់សាំងដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ។
Post a Comment