អំពីបងពេទ្យ

សូម​ស្វាគមន៍​ការ​មក​ទស្សនា​គេហទំព័រ បងពេទ្យ

សួស្តី !
  លោក​អ្នក​​និយម​ទស្សនាគេហទំព័រ បងពេទ្យ ។ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីក​រាយ​ដែល​អ្នក​ទាំង​អស់​គ្នា​គាំ​ទ្រ​ និង​ចូល​មក​ទស្សនាគេហទំព័រផ្ទាល់ខ្លួនរបស់​ខ្ញុំ ។ គេហទំព័រមួយ​នេះ​ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា បងពេទ្យ​ ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ខ្ញុំ​ និង​ត្រូវ​បាន​បង្កើត​ឡើង​ជា​ស្ថាពរ​ នៅ​ថ្ងៃ​ទី​ ០១ ខែ​មករា​ ឆ្នាំ​២០១៦ ។ បងពេទ្យ​ មាន​ផ្សាយ​ជូន​លោកអ្នក​ដូចជា ៖

- ចំនេះដឹង​ផ្នែក​សុខភាព (ជំងឺទូទៅ រោគស្ត្រី កុមារ សម្រស់ សំនួរ​ចំលើយ)
- ស្ថានភាពជំងឺកូវីត១៩ នៅប្រទេសកម្ពុជា
- សៀវភៅនានា (អប់រំ រឿង សំណើច ឯកសារ​ប្រវត្តិសាស្ត្រ)
- ចំណេះដឹងទូទៅ (ស្នេហា វិជ្ជាមេផ្ទះ)
- សៀវភៅវេជ្ជសាស្ត្រគ្រប់ភាសា (អង់គ្លេស បារាំង ខ្មែរ)
- ឱសថ (សមាសភាពថ្នាំ ការប្រើប្រាស់ថ្នាំ ផលវិបាក)
- រមណីយដ្ឋានទូទាំងប្រទេស
- ចំណេះដឹងបន្តិចបន្តួចពីឧបករណ៍ សំភារៈ ដែលបងពេទ្យបាន និងកំពុងប្រើប្រាស់
- សំនួរ Fan

គោលបំណង  ​ចែករំលែក​នូវ​ចំនេះដឹង​ផ្នែកសុខភាព និងផ្ទុកឯកសារ​សំខាន់មួយចំនួនធំ​ជូន​ដល់កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ធ្វើការ​ស្រាវជ្រាវ​សិក្សា​ស្វែង​យល់ និង​កម្សាន្ត​ទាំងអស់គ្នា ដើម្បីក្លាយ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ​នៅ​ថ្ងៃ​ក្រោយ ។ ជា​ពិ​សេស​គឺ​ចូល​រួម​ក្នុង​ការនាំ​ភាសា​ខ្មែរ​អោយ​កាន់តែ​សម្បូរ​បែប​លើ​អ៊ីន​ធើណេត ។

អំពីម្ចាស់​គេហទំព័រ ៖

ឈ្មោះ ឃិន សំណាង (បងពេទ្យ) 
- ភេទ ប្រុស (មិនបាច់​ប្រាប់ក៏ដឹង​ដែរ​ថាជាប្រុស ព្រោះ​ដាក់​ថាបងពេទ្យ​ទៅ​ហើយនោះ​)
- កើត​នៅថ្ងៃ​ សុក្រ​ ទី២៩ ខែឧសភា ឆ្នាំ​១៩៩២ (ហើយ​ថាបើ​មិនជឿទេ អាចខល​ទៅសួរ​ម៉ាក់ខ្ញុំបាន រីករាយ​ទទួល​គ្រប់​ពេល​គាត់ទំនេរ ម៉ាក់​ខ្ញុំ​អត់​កាចទេ :P )
- ទីកន្លែ​ង​កំណើត ភូមិ​ជ្រោយថ្ម សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ប្រទេស​កម្ពុជា (តែ​បើ​តាម​ខ្ញុំ​បាន​ដឹង គឺខ្ញុំកើត​នៅលើ​គ្រែ​មន្ទី​រពេទ្យ​ខេត្ត)
- ស្ថានភាពបុគ្គល មានគ្រួសារហើយ បានកូន១ 
- អាស័យដ្ឋាន​បច្ចុប្បន្ន​ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (បើកបន្ទប់ពិគ្រោះ និងព្យាបាលជំងឺផង បើកហាងកាហ្វេផង និងទៅជួយមើលចំការម៉ាក់ផង)
- ចំណង់​ចំណូល​ចិត្ត ៖ ស្តាប់​ចម្រៀង អាន​សៀវភៅ មើល​រឿង​កំប្លែង ស្រាវ​ជ្រាវ​អ្វីដែល​ថ្មីៗ
- បំណង​ប្រាថ្នា​នៅថ្ងៃអនាគត ៖ វេជ្ជបណ្ឌិតពូកែម្នាក់ អាច​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ខ្មែរ​ មាន​ជីវភាព​រស់នៅសាមញ្ញ ជួយ​ប្រកប​របររបស់​គ្រួសារ​

កម្រិត​នៃការសិក្សា ៖

- ឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៣ បាន​ទទួល​រង្វាន់​សិស្ស​ពូកែ​ប្រចាំឆ្នាំ​ នៃសាលាបឋម​សិក្សាឧត្តរ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម
- ឆ្នាំ​២០០៣​ ដល់​ឆ្នាំ​២០០៩ បាន​ទទួល​រង្វាន់​សិស្សពូកែប្រចាំឆ្នាំ​ នៃវិទ្យាល័យព្រះសីហនុ
- ឆ្នាំ២០០៦ ទទួលបាន​ចំណាត់ថ្នាក់​លេខ៧ សិស្សពូកែប្រចាំខេត្តកំពង់ចាម ផ្នែករូបវិទ្យា ថ្នាក់ទី៩
- ឆ្នាំ២០០៩ ទទួលបានចំណាត់លេខ៣ សិស្សពូកែប្រចាំខេត្តកំពង់​ចាម​ ផ្នែក​រូប​វិទ្យា ថ្នាក់ទី១២
- ឆ្នាំ​២០០៩ ដល់ឆ្នាំ២០១០ ចូលរៀន​ផ្នែក​វិស្វករ​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ (តិចណូ) ជា​និស្សិត​ឆ្នាំ​មូល​ដ្ឋាន
- ប៉ុន្តែ​ក្រោយ​ពី​ការប្រល​ងយក​អាហារូបករណ៍ មកសិក្សា​នៅសាធារណរដ្ឋសង្គមនិយម​វៀតណាម បងពេទ្យ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ជំនាញ​ពីវិស្វករ​មកជា​វេជ្ជសាស្ត្រទូទៅ (ដោយ​ការ​ស្រឡាញ់​ចូលចិត្ត​ និង​សមាជិក​គ្រួសារ​ចាំបាច់​ត្រូវ​មាន​កូន​ចៅ​សិក្សាពេទ្យ) ក្រោយ​ពី​ទទួល​បានចំណាត់​លេខ​៧
- ឆ្នាំ២០១១ ទទួលបាន​ប័ណ្ណសរសើរពីសាលា​មិត្តភាព ៨០​ ផ្នែកភាសាវៀតណាម
- ឆ្នាំ​២០១១ ដល់ឆ្នាំ២០១៧​ ជានិស្សិត​វេជ្ជសាស្ត្រទូទៅ នៅ​សាកលវិទ្យាល័យវេជ្ជសាស្ត្រ​និងឱសថសាស្ត្រថៃប៊ិញ នៅក្រុងថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
- ឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ធ្វើចំការ (ដោយសារ​ក្រសួង​សុខាភិបាល​កម្ពុជា មិនទាន់អនុញ្ញាត​អោយ​និស្សិត​វេជ្ជសាស្ត្រ​មកពី​ប្រទេស​វៀតណាម​មានសិទ្ធិ​ក្នុង​ការបើក​បន្ទប់​ពិគ្រោះ និង​ព្យាបាលជំងឺ)
- ឆ្នាំ២០២០ ដល់​បច្ចុប្បន្ន បើក​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ ឃិន សំណាង នៅ​ភូមិ​បែកអន្លូង ឃុំ​អារក្សត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។

ប៉ុន្តែ​ទោះ​បីជា​បងពេទ្យ​ចូល​ចិត្ត​វិស្វករ​ជាងវេជ្ជ​សាស្ត្រ​ក៏បងពេទ្យ​នៅ​តែខំ​ព្យាយាម​បម្រើ​ជូន​បងប្អូន​ជន​ជាតិ​ខ្មែរ​ទាំងអស់​គ្នា​ក្នុង​ន័យ​អភិវឌ្ឍន៍ជាតិ​​យើង​ ។

ទាក់​ទង​មក​កាន់​បងពេទ្យ​តាមរយៈ ៖

1. Facebook : KHIN SAMNANG
2. Twitter : បងពេទ្យ
3. Youtube : KHIN Samnang
4. Gmail : bongpet@gmail.com - khinsamnang777@gmail.com

ទូរស័ព្ទលេខទំនាក់ទំនង 097 99 53 998 / 096 96 66 829
អាស័យ​ដ្ឋានបច្ចុប្បន្ន ៖ ភូមិ​បែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម 

សូម​ជូន​ពរ​អោយលោក​អ្នក​ជួបប្រទះ​តែសំណាងល្អ គ្រប់​ពេលវេលា​ គ្រប់ទីកន្លែង 
សូម​អរគុណ​លោកអ្នក​ដែល​បាន​ចូល​ទស្សនា​ប្លក់បងពេទ្យ
ជួបគ្នា​ម្តង​ទៀតណា!

1 Comments

  1. If indulged in to extra it leads to lack of time, and often of money; to an idle and useless life spent within the midst of unhealthy firm and unwholesome environment; and to scandal which is a source of sin and damage to others. It panders to the longing for pleasure and in many of} countries it has turn into so prevalent that it rivals drunkenness in its harmful results on the lives of the folks. It is clear that the 카지노 사이트 moral facet of the query is not essentially completely different if for a sport of likelihood is substituted a horse-race, a football or cricket match, or the worth of inventory or produce at some future date. Although the difficulty in these circumstances seldom relies upon upon likelihood, still the moral facet of betting upon it is the same in so far as the difficulty is unknown or unsure to the parties who make the contract. Time bargains, difference transactions, options, and other speculative dealings on the exchanges, that are so common these days, add to the malice of playing special evils of their own.

    ReplyDelete

Post a Comment