មនុស្សភាគច្រើនកើតជំងឺលើសឈាមដោយ មិនដឹងខ្លួនជាច្រើនឆ្នាំ។ ព្រោះថាការលើសឈាម ឬសម្ពាធឈាមលើស ជួនមិនបង្ករោគសញ្ញា ឬវិបត្ដិអ្វីទាំងអស់អ្នកជំងឺមានសភាពធម្មតា។
ប៉ុន្ដែអ្នកជំងឺអាចមានរោគសញ្ញាខ្លះ ដែលស្ដែងឡើង ដូចជាឈឺក្បាលនៅពេលយប់ឬពេលងើបពីការទទួលទានដំណេក នៅពេលព្រឹកព្រលឹម ហ៊ឹងត្រចៀក អស់កម្លាំងគ្មានមូលហេតុ ឬវិលមុខជាដើម។
ប៉ុន្ដែអ្នកជំងឺអាចមានរោគសញ្ញាខ្លះ ដែលស្ដែងឡើង ដូចជាឈឺក្បាលនៅពេលយប់ឬពេលងើបពីការទទួលទានដំណេក នៅពេលព្រឹកព្រលឹម ហ៊ឹងត្រចៀក អស់កម្លាំងគ្មានមូលហេតុ ឬវិលមុខជាដើម។
បើសិនជាលោកអ្នក ដែលកើតជំងឺលើសឈាម មិនបានមកធ្វើការព្យាបាល ឱ្យបានទាន់ពេលទេនោះ លោកអ្នកអាចនឹងជួបនូវបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺបេះដូង ជំងឺខ្សោយតម្រងនោម ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ លើសពីនេះជំងឺលើសឈាម អាចបាត់ជីវិតថែមទៀតផង បើសិនជាលោកអ្នកមិនបាន ធ្វើការថែទាំសុខភាពឱ្យបានដិតដល់នោះ។
ជំងឺលើសឈាម
វិធីថែទាំសុខភាពរបស់អ្នកជំងឺលើសឈាម ជំងឺលើសឈាម គឺទាមទារការថែទាំនិងការព្យាបាលអស់មួយជីវិត ហើយចំពោះវិធីថែទាំសុខភាព របស់អ្នកជំងឺលើសឈាមមានបីវិធីដូចជា ៖
1 . របបអាហារ ៖ អ្នកជំងឺត្រូវកាត់បន្ថយចំណីអាហារណា ដែលសម្បូរទៅដោយសារជាតិប្រៃ ជាតិស្ករ មិនត្រូវទទួលទានផ្អែមពេក។ ហើយសូមកាត់បន្ថយអាហារ ដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើនពេក ត្រូវទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន។
2 . ការធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់់ប្រាណ ដូចជាការដើរលឿនប្រមាណជា ៣០នាទីនៅក្នុងមួយថ្ងៃឱ្យបានជាប្រចាំ វាមានសារៈប្រយោជន៍ខ្លាំងណាស់ នៅក្នុងការជួយធ្វើឱ្យអ្នកជំងឺលើសឈាម មិនសូវឡើងទម្ងន់ខ្លាំង អាចជួយឱ្យសម្ពាធឈាមចុះបាន។
3 . ឱសថព្យាបាល ៖ អ្នកជំងឺត្រូវតែទទួលទានថ្នាំ ឱ្យបានទៀងទាត់ទៅតាមគ្រូពេទ្យណែនាំ មិនត្រូវធ្វេសប្រហែសឡើយ។ ត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ជារៀងរាល់១ខែម្ដងឬ៣ខែម្ដង ដើម្បីប្រើថ្នាំ។ សូមចៀសវាងការប្រើថ្នាំឱ្យខ្លួនឯងផ្ទាល់។
វិធីការពារជំងឺលើសឈាម
ដើម្បីចៀសវាងការកើត ជំងឺលើសឈាម លោកអ្នកមិនត្រូវទទួលទានស្រា បារីច្រើនហួសកំណត់នោះទេ (បន្ដិចបន្ដួចបាន) មិនត្រូវទទួលទានប្រៃពេក។ ហើយត្រូវថែរក្សាទម្ងន់កុំឱ្យធាត់ពេក ត្រូវកាត់បន្ថយនូវភាពមួម៉ៅ តានតឹង។ ហើយត្រូវចេះសម្រួលអារម្មណ៍ខ្លួនឯង កុំឱ្យឆាប់ខឹងច្រើនពេក។
នៅកម្ពុជាជំងឺលើសឈាម កើតមានច្រើនគួរឱ្យកត់សម្គាល់។ ជំងឺនេះកើតនៅលើប្រជាជន ដែលចូលចិត្ដទទួលទានប្រៃពេក។ ដូច្នេះហើយលោកអ្នក ដែលមានអាយុចាប់ពី៣០ឆ្នាំទៅ៤០ឆ្នាំ មិនគួរទម្លាប់ទទួលទានអាហារប្រៃពេក ផ្អែមពេក ឬខ្លាញ់ ច្រើនពេកនោះទេ។ លោកអ្នកមិនត្រូវមើលស្រាល ចំពោះជំងឺលើសឈាមនោះទេ៕
សូមអរគុណ ចំពោះការចូលទស្សនា
ReplyDeleteខ្លឹមសារល្អ សម្រាប់អ្នកជំងឺ
ReplyDeletePost a Comment