សាច់គោងៀត
គ្រឿងផ្សំ
- សាច់គោស្រស់ល្អ (សាច់ផុយជាប់ខ្លាញ់តិចៗ សាច់ផ្អែម ១០គីឡូក្រាម)
- រំដេង (ខ្ចីៗ) ៣ខាំ
- ស្ករស ៨ខាំ ឬស្ករត្នោតគ្មានជាតិគីមី ១គីឡូក្រាម
- អំបិលម៉ត់ ១ខាំ
- ម្សៅខ្នរ ឬ ប៊ីចេង ១ស្លាបព្រាបបាយ
របៀបធ្វើ
- ចៀសាច់គោជាបន្ទះស្តើងល្មម (កុំស្តើងពេក)
- រំដេងចិតសំបកចេញ បុកអោយម៉ត់ ពូតយកតែទឹក
- លាយស្ករ អំបិល ម្សៅខ្នរ និងទឹករំដេង ច្របល់ចូលគ្នាអោយសព្វ រួចដាក់សាច់គោចូល ច្របល់ចូលគ្នាអោយសព្វ ទុកចោលប្រហែល ៥នាទី ច្របល់ចូលគ្នាម្តងទៀត ធ្វើបែបនេះ ៣ទៅ៤ដង ដើម្បីអោយចូលជាតិល្អ
- យកសាច់ដែលបានប្រលាក់រួចទៅក្លាសេ (កុំអោយចូលទឹក) ១យប់
- យកសាច់ហាលថ្ងៃ ប្រហែលជា ៣ទៅ៤ម៉ោង យើងប្រែសាច់ម្តង ហាលកុំអោយស្ងួតពេក ។ ពេលរៀបសាច់ហាលថ្ងៃត្រូវទាញសាច់ត្រង់
បើបើកថ្ងៃល្អចាំហាល បើអត់ក្លាសេទុក
សាច់ដែលហាលរួចទុកក្នុងទូទឹកក ទើបមិនដុះផ្សិត
សំរាប់អ្នកចូលចិត្តរសជាតិ ហិលអាចបន្ថែមម្ទេសហុយ ប្រឡាក់ជាមួយ
ប្រភព ៖ ម្ហូបអាស៊ីឆ្ងាញ់ៗ
Post a Comment