ត្រីចៀនជូរអែម
គ្រឿងផ្សំ
- ត្រី តិចច្រើន តាមចំណូលចិត្ត
- ទឹកត្រី ១ពែង
- ទឹកខ្មេះ ១ពែង
- ស្ករស ២ពែង
- ទឹក ២ពែង
- អំបិល ចុងស្លាបព្រាកាហ្វេ
- ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ
- ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយ
- ខ្ទឹមក្រហមហាន់ស្តើងៗ មួយក្តាប់
- ម្សៅឆា ២ស្លាបព្រាកាហ្វេ
- ទឹក ៦ស្លាបព្រា
វិធីធ្វើ
- យកត្រីកន្លះគីឡូក្រាម ទៅដាក់បំពង អោយឆ្អិនស្រួយស្បែក ទើបស្រង់ដាក់ចាន
- យកទឹកខ្មេះ១ពែង លាយ ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសទុកមួយអន្លើ
- ដាំទឹក២ពែង អោយពុះ ថែមស្ករ និងទឹកត្រី
- យកទឹកខ្មេះលាយខ្ទឹមស ខ្ទឹមក្រហម និងម្ទេសចាក់ក្នុងទឹកឆ្អិននោះ កូរអោយសព្វ ភ្លក់សាបប្រៃ ថែមថយ តាមចំណូលចិត្ត
- យកទឹកលាយជាមួយម្សៅឆា កូរអោយសព្វ ទើបយកទៅចាក់ក្នុងឆ្នាំងទឹកត្រីផ្អែម កូរអោយពុះសព្វ ទើបយកទៅដាក់លើត្រីចៀន
- បើចង់ឆ្ងាញ់ ដាក់ម្ជូរក្រសាំងជំនួសទឹកខ្មេះ
ប្រភព Facebook
Post a Comment