ផាកឡូវ
គ្រឿងផ្សំ
- ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម
- ស្ករ (ស ឬ ត្នោត) ១ខាំ
- ផ្កាចាន់ ៣ផ្កា
- ទឹកត្រី ៣ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ១០កំពឹស (ចិញ្ច្រាំអោយម៉ដ្ឋ)
- អំបិល ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ទឹកកន្លះលីត្រ
របៀបធ្វើ
- យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ ៣ទៅ៤ដង កាត់ជាដុំធំៗ
- ដាក់ប្រេងឆាដាំក្នុងឆ្នាំ ដាក់ស្ករសចូលកម្លោចអោយក្រហមល្អ (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកម្លោចអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រម្ងាស់រហូតដល់ស្ងួតទឹក
- ដាក់ទឹកចូលរម្ងាស់រហូតដល់សាច់ឆ្អិន និងស្ងួតទឹក (ទុកទឹកបន្តិច)
- យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេសបន្តិច ស្ករបន្តិច ទឹកម្ទេសបន្តិច និងទឹកស៊ីអ៊ីវ ចូលកូរអោយសព្វទុកធ្វើទឹកជ្រលក់
- ហាន់សាច់ជាចំនិតស្តើងៗ ញាំជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច
ប្រភព Facebook
Post a Comment