មាន់ដុត កូកាកូឡា
គ្រឿងផ្សំ និងវិធីធ្វើ
- មាន់ស្រែមួយក្បាល លាងទឹកអោយស្អាត ទុកមួយអន្លើ
- ខ្ទឹមស ខ្ទឹមក្រហម ម្រេច ទឹកស៊ីអ៊ីវ ម្សៅស៊ុបរ៉ូតឌី ប្រេងល្ង ប្រេងខ្យង បុកបញ្ចូលគ្នារួចយកទៅប្រឡាក់សាច់មាន់ ទុករយៈពេល ១៥នាទីសិន ទើបយកទៅដុត
- យកឆ្នាំងធំមួយ ក្រាលបាតឆ្នាំង ដោយគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ចាក់ប្រេងឆាបន្តិច បើកភ្លើងអោយក្តៅឆ្នាំង ដាក់មាន់ចូល ចាក់កូកាកូឡា ចូលពាក់កណ្តាលកំប៉ុងសិន រួចបើកភ្លើងតិចៗ អោយសាច់មានឆ្អិនល្អ ហើយឡើងក្រហម គួរអោយចង់ញ៉ាំ ។ បើសាច់មានមិនទាន់ឆ្អិនល្អ បន្ថែមកូកាកូឡា ដែលនៅសល់នោះអោយអស់រួចបន្តការប្រែមាន់ពីម្ខាង ទៅម្ខាងទៀត ទើបសាច់មាន់ឆ្អិនល្អហើយក្រហមសព្វ
- យើងអាចញាំជាមួយទឹកម្រេចក្រូចឆ្មារ ឬទឹកត្រីបុកក៏បានប្រភព Reasey Sovan Che
Post a Comment