គិតមកដល់ពេលនេះ មានប្រជាជនខ្មែរមួយចំនួន បានទទួលវ៉ាក់សាំង និងប្រជាជនខ្មែរមួយចំនួន ក៏មិនទាន់បានទទួលវ៉ាក់សាំង ។ តើអ្វីដែលអ្នកត្រូវដឹងក្រោយចាក់វ៉ាក់សាំង ?
- អ្នកអាចនឹងមានផលរំខានខ្លះ ដូចជា ឈឺ ឬមានហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល២ ឬ៣ថ្ងៃ ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ ប្រសិនអ្នកមិនមានបញ្ហាសុខភាពដែលពេទ្យហាមមិនអោយលេបថ្នាំប្រភេទនោះ ។
- ប្រសិនបើអ្នកឈឺនៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ ដែលស្អាត
- កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកម្តៅមុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន
- ផឹកទឹកអោយបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់
- បន្តអនុវត្តន៍ ៣កុំ ៣ការពារ
៣កុំ គឺ ៖
- កុំទៅកន្លែងមានមនុស្សច្រើន
- កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល
- កុំប៉ះពាល់ចាប់ដៃ ឬអោបគ្នា
៣ការពារ គឺ ៖
- ពាក់ម៉ាស់គ្របមាត់ និងច្រមុះ
- លាងដៃអោយបានញឹកញាប់
- រក្សាគម្លាត ១.៥ម៉ែត្រ ឡើងទៅពីអ្នកដទៃ
Post a Comment