ខាត់ណាទឹកភ្នែក
គ្រឿងផ្សំ
- សាច់គោ (សាច់ផុយ) ហាន់ជាបន្ទះស្តើងៗ
- ខាត់ណា កាត់ជាកង់ៗ
- ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច
- ក្រូចឆ្មារ
- ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង
វិធីធ្វើ
- ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច (ដើម្បីអោយបន្លែនៅខៀវល្អ) ហើយដាក់ខាត់ណាចូល កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចាន ដែលត្រូវទទួលទាន អោយបានស្អាត
- ដាក់ខ្លាញ់ចូលក្នុងផ្ទះ ទុកអោយក្តៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង (តែមួយភ្លែតទេ) ហើយស្រង់ចេញមកហាន់ជាដុំល្ម្មម បន្ទាប់មកយករៀបក្នុងចានដែលជាមួយខាត់ណា
- ច្របាច់ទឹកក្រូចឆ្មារ ក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នា រួចហើយនោះចូល (ទុកប្រហែល១០នាទី) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ទើបយកមកស្រោចពីលើសាច់ និងខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាស្រេច ។ប្រភព មុខម្ហូបប្រចាំគ្រួសារ & Housewife Onlineshop
Post a Comment