ជំងឺមហារីកដៃស្បូន
ជាជម្ងឺមហារីកកើតលើដៃស្បូនរបស់ស្ត្រី ។ ជម្ងឺនេះឈរជួរទី ៧ នៃជម្ងឺមហារីកទាំងអស់របស់ស្ត្រី ។ ៣/៤ នៃជម្ងឺនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យយឺតយ៉ាវ ហើយភាគច្រើនស្ថិតក្នុងដំណាក់កាលចុងក្រោយ ។
+ កត្តាប្រឈម និងមូលហេតុបណ្តាលអោយកើតជម្ងឺមហារីកដៃស្បូនលើស្ត្រី
- បញ្ហាហ្សែន ១/១០ នៃមហារីកដៃស្បូនបណ្តាលមកពីកត្តាហ្សែនគ្រួសារ
- បញ្ហាទាក់ទងនឹងស្ត្រី អត់មានកូន មករដូវនៅវ័យក្មេងពេក និងអស់រដូវនៅវ័យចាស់ពេក
- ស្ត្រីមានអាយុលើសពី ៥០ឆ្នាំ
- មានប្រវត្តិបាញ់កាំរស្មីនៅតំបន់ពោះ រឺអាងត្រគាក
+ រោគសញ្ញា
- នៅដំណាក់កាលដំបូង យើងអាចរកឃើញដោយចៃដន្យនៅពេលពិនិត្យសុខផាព
- ឈឺរឺក៏ធ្ងន់ៗ នៅតំបន់ត្រគាក
- ពោះឡើងធំ ស្ទាបប៉ះដុំសាច់
- ធ្លាក់ឈាម រឺធ្លាក់ទឹកថ្លាៗ តាមទ្វារមាស
- រាងកាយទ្រុឌទ្រោម អស់កម្លាំង ល្ហិតល្ហៃ និងស្លេកស្លាំង
- រោគសញ្ញាផ្សេងៗទៀតដូចជា ហត់ ឈឺទ្រូង ហើមជើង ស្ទះខ្យល់ ទល់លាមក ពិបាកបត់ជើងតូច
+ ការធ្វើរោគវិនិច្ឆ័យជំងឺ
- អេកូពោះ
- ស្កេនពោះ
- មើលឈាម CA 125, CA 19.9, ACE, AFP, LDH
- អ្វីដែលសំខាន់បំផុត គឺការយកដុំសាច់ទៅវិភាគដោយមីក្រូទស្សន៍ តាមរយៈការវះកាត់យកដុំសាច់នោះទៅមើល រឺច្រឹបសាច់នៅកន្លែងដែលមហារីករាលដាល រឺក្នុងករណីមានទឹកក្នុងស្រោមពោះ យើងអាចបូមទឹកនោះ ទៅវិភាគរកកោសិកាមហារីក
+ ការព្យាបាល (ធ្វើតាមដំណាក់កាលនៃជំងឺ)
- ការវះកាត់
- ការចាក់ថ្នាំគីមី
ប្រភព Page Calmette Hospital
Post a Comment