ជំងឺវៀចឆ្អឹងច្រមុះ គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ទទ្រង់ទ្រាយនៃច្រមុះ បណ្តាលមកពីភាពមិនប្រក្រតីនៃទីតាំង របស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal) ។
ការវៀចឆ្អឹងច្រមុះ កើតឡើងនៅពេលជញ្ជាំងខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅម្ខាងទៀត ដែលបណ្តាលអោយរន្ធច្រមុះតូចចង្អៀត ។ ក្នុងករណីធ្ងន់ធ្ងរ វាបណ្តាលអោយថយចុះនូវខ្យល់ដង្ហើម ដែលធ្វើអោយពិបាកដកដង្ហើម ហើយបន្ថែមលើនេះទៀត វាធ្វើអោយច្រមុះស្ងួត ងាយនឹងកើតជាក្រម៉ និងមានហូរឈាមច្រមុះ ។ ការព្យាបាល ដោយប្រើថ្នាំអាចកាត់បន្ថយការរលាកច្រមុះ និងសម្រួលដល់ការដង្ហើម (Nasal Dilators) តែមិនអាចធ្វើអោយឆ្អឹមច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់ ។
+ រោគសញ្ញា
- ពិបាកដកដង្ហើមតាមច្រមុះ (Difficult Breathing)
- អាក់ដង្ហើមនៅពេលគេង (Sleep Apnea)
- ស្រម៉ុក (Snoring)
- ឈាមច្រមុះ (Nose Bleeding)
- កណ្តាលញឹកញាប់ (Sneezing)
- ឈឺចាប់នៅលើផ្ទៃមុខ (Facial Pains)
+ មូលហេតុ
- ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact Trauma)
- ការវៀចពីកំណើត (Congenital)
- ការប៉ះទង្គិចច្រមុះនៅពេលសម្រាល
+ ការព្យាបាល
ការព្យាបាលមាន២ករណី ៖
- ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines, Nasal Sprav តែមិនអាចធ្វើអោយឆ្អឹងវៀចមកត្រង់បានទេ
- ការព្យាបាលដោយការវះកាត់ (Septoplasty)
បើបងប្អូនមានរោគសញ្ញាដូចខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលអោយបានប្រាកដត្រឹមត្រូវទាន់ពេលវេលា ជៀសវាងផលវិបាកដូចបានរៀបរាប់ខាងលើ ។
ប្រភព Page Calmette Hospital
Post a Comment