គន្លឹះជួយអោយកូនលោកអ្នក លែងសូវក្អែរ ក្រោយពេលបៅ

តើកូនរបស់អ្នកឧស្សាហ៍ក្អែរ ក្រោយពេលបៅមែនទេ? ក្អែរ រឺត្រូវបានស្គាល់ថាជាការចាល់ ឬច្រាល ច្រើននៅអាយុ៤ខែ ។ 

ខាងក្រោម​នេះជា​គន្លឹះ​ផ្សេងៗ ដើម្បី​ជួយ​កូន​លោក​អ្នក​ឲ្យ​អាហារ​ដែល​គេបៅ​ធ្លាក់ចុះក្រោម​ ហើយ​លែង​សូវ​ក្អែរ​ក្រោយ​បៅ​រួច ៖

១. ព្យាយាម​ដាក់​កូន​របស់​អ្នក​បញ្ឈរ​ នៅ​ពេល​អ្នក​បំបៅ​កូន​
២. ពេល​អ្នក​បំបៅកូន​ ចូរ​រក្សា​បរិយាកាស​ឲ្យ​ស្ងប់​ស្ងាត់​ ដោយ​កាត់​បន្ថយ​សម្លេង​ថ្លង់ និង​ការរំខាន​ផ្សេងៗ​ទៀត ហើយ​ព្យាយាម​មិន​ឲ្យ​កូន​​អ្នក​ស្រេក​ឃ្លាន​ មុន​ពេល​អ្នក​ចាប់​ផ្តើម​បំបៅ​គេ​ឡើយ ពី​ព្រោះ​ប្រសិន​បើ​មាន​ការ​រំខាន​ ឬ​ភ័យ​រន្ធត់​ណាមួយ​ គេ​ទំនង​ជា​លេប​ខ្យល់​ជាមួយ​ទឹក​ដោះ ហើយ​នឹង​ក្អែរ​ចេញ​មក​វិញ​មិនខាន ។
៣. ប្រសិន​បើ​កូន​អ្នក​បៅ​ទឹក​ដោះគោ ឬ​បូម​ទឹក​ដោះ​របស់​អ្នក​ពីដប ចូរ​ប្រាកដ​ថា រន្ធ​នៅ​ក្បាល​ដោះ​មិន​តូច​ពេក​ដែលនឹង​ធ្វើ​ឲ្យកូន​របស់​អ្នក​ញ័រ និង​លេប​ខ្យល់​ឡើយ ។
៤. ប្រយ័ត្ន​ បើ​រន្ធ​ក្បាល​ធំពេក គេ​នឹង​អាច​ក្អែរ​បាន​យ៉ាង​ងាយ​ ពីព្រោះ​ទឹក​ដោះហូរ​លឿន​ពេក ។
៥. លើក​បញ្ឈរ​ ឬ​ឱប​កូន​អ្នក​ បន្ទាប់​ពី​បំបៅ​គេ​ម្តងៗ ពីព្រោះ​តាមវិធីនេះ បើមាន​ខ្យល់​ក្នុង​ពោះកូន​អ្នក វាង​នឹង​ឡើង​ចេញ​មកក្រៅ​វិញ មុន​ពេល​ដែល​អាហារ​ ឬ​ទឹក​ដោះរបស់​អ្នក​ហូរ​ចូល​ក្នុង​ក្រពះ​កូន 
៦. កុំ​ដាក់​សម្ពាធ ឬ​ស្លៀក​ពាក់​ឲ្យ​កូន​អ្នក​តឹង​ខ្លាំងពេក
៧. ដក​សម្ពាធ​ចេញពី​ពោះ​របស់​គេ​ ដោយ​មិន​ត្រូវ​ឲ្យ​ផ្កាប់ ឬ​ធ្វើអ្វី​សង្កត់​ពោះ​ខ្លាំង​ឡើយ ៕

Post a Comment

Previous Post Next Post