ក្នុងអំឡុងពេលពរពោះ និងសំរាលកូន ស្ត្រីត្រូវញ៉ាំអាហារបំប៉នជាច្រើនដើម្បីចិញ្ចឹមរាងកាយខ្លួនផ្ទាល់ និងជាពិសេសគឺដើម្បីចិញ្ចឹមសារពាង្គកាយថ្មី (កូន) ។
ហេតុដូចនេះហើយស្ត្រីដែលទើបសំរាលកូនហើយ គួរមានការយល់ដឹងក្នុងការបំបោះដោះកូន ។ ទឹកដោះម្តាយ គឺជាអាហារដ៏ពិសិដ្ឋសំរាប់កូនរបស់ពួកគេ ។ ស្ត្រីកំពុងបំបៅដោះកូនគួរយល់ដឹង និងអនុវត្តតាម៤ចំនុចដូចខាងក្រោម ៖
ហេតុដូចនេះហើយស្ត្រីដែលទើបសំរាលកូនហើយ គួរមានការយល់ដឹងក្នុងការបំបោះដោះកូន ។ ទឹកដោះម្តាយ គឺជាអាហារដ៏ពិសិដ្ឋសំរាប់កូនរបស់ពួកគេ ។ ស្ត្រីកំពុងបំបៅដោះកូនគួរយល់ដឹង និងអនុវត្តតាម៤ចំនុចដូចខាងក្រោម ៖
បំបៅកូនដោយទឹកដោះ ក្នុងរយៈពេល១ម៉ោងដំបូងក្រោយបង្កើត
ទឹកដោះម្តាយជាអាហារដ៏មានតំលៃបំផុត ។ ក្នុងទឹកដោះដំបូង (ទឹកដោះដែលកើតឡើងក្រោយសំរាលភ្លាមៗ) មានផ្ទុកសារធាតុប្រយុទ្ធប្រឆាំងនឹងជំងឺ IgA ដែលអាចជួយអោយកុមារមានសុខភាពល្អ ប្រឆាំងនឹងជំងឺ និងការពាររាងកាយកុមារបានយ៉ាងល្អ ។
បំបៅកូនដោយទឹកដោះមួយមុខគត់ នៅពេលកូនមានអាយុក្រោម៦ខែ
ទាក់ទងនឹងការបំបៅកូនដោយទឹកដោះ នៅពេលកូនមានអាយុក្រោម៦ខែ ក្រោយសំរាល មានការផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍យ៉ាងច្រើនកន្លងមកហើយ ។ សំរាប់កុមារក្រោម៦ខែ ប្រព័ន្ធរំលាយអាហារនៅមិនទាន់មានការរីកលូតលាស់បានពេញលក្ខណៈនោះទេ ។ ហេតុនេះហើយ ប្រសិនបើកុមារញ៉ាំអាហារ (បាយ នំចំនី...) ផ្សេងក្រៅពីបៅទឹកដោះ នឹងធ្វើអោយកុមារពិបាកក្នុងការរំលាយ ។
បន្តបំបៅទឹកដោះដល់កុមារ រហូតដល់កុមារមានអាយុ ១៨ទៅ២៤ខែ
កុមារមិនគួរផ្តាច់ទឹកដោះ នៅអាយុក្រោម១២ខែនោះទេ ។ ទោះជាបរិមាណទឹកដោះមានចំនួនតិចក៏ដោយ ក៏ទឹកដោះម្តាយនៅតែជាអាហារបំប៉នរបស់កុមារដែលសំបូរទៅដោយសារជាតិចិញ្ចឹម និងសារធាតុប្រឆាំងមេរោគសំខាន់នានា ។ យើងគួរតែបន្តបំបៅកូនដោយទឹកដោះរហូតដល់ កុមារមានអាយុ ពី១៨ទៅ២៤ខែ ។ ក្រោយអាយុ២៤ខែ ទើបកុមារអាចញ៉ាំអាហារជាប្រភេទម្សៅបាន ដូចជាកិនបាយជាដើម ។
ស្ត្រីជាម្តាយគួរតែយកចិត្តទុកដាក់លើរបបអាហារ ការសំរាក និងធ្វើការអោយបានល្អ
ស្ត្រីកូនខ្ចី តែងតែមានការនឿយហត់ព្រោះកូនតូចរបស់ពួកគេ ។ តែទោះជាយ៉ាងណា ស្ត្រីកូនខ្ចីទាំងឡាយមិនគួរធ្វេសប្រហែសអំពីសុខភាពរបស់ខ្លួននោះទេ ។ ស្ត្រីកូនខ្ចី និងសមាជិកគ្រួសារដទៃទៀត គួរយកចិត្តដាក់លើរបបអាហារ ការសំរាក និងរយៈពេលធ្វើការរបស់ខ្លួន ដើម្បីធានាអោយបាននូវទឹកដោះគ្រប់គ្រាន់សំរាប់ចិញ្ចឹមកូន និងរយៈពេលបំបៅ តាមតំរូវការរបស់កូន ។
Post a Comment