អំបែងដែលឃើញមានចូលភ្នែកច្រើនបំផុត មានដូចជា កម្ទេចថ្ម ធូលី រោមភ្នែក ឬសត្វល្អិតតូចៗ ។
វិធីសង្គ្រោះ
១. ប្រាប់ជនរងគ្រោះថា កុំព្យាយាមញីភ្នែក
២. ឱ្យជនរងគ្រោះអង្គុយចុះ ងាកមុខឱ្យត្រង់ទៅនឹងពន្លឺ ងើយមុខឡើងបន្តិច លាងដៃរបស់អ្នកឱ្យស្អាត ។
៣. ឱ្យជនរងគ្រោះបើកភ្នែកឡើងមើលទៅលើ ឈរពីក្រោយជនរងគ្រោះ ដោយយកដៃម្ខាងត្រកងចង្កា ចាប់ត្របកភ្នែកខាងក្រោមចុះ ហើយទាញចេញតិចៗ ។
៤. បើកកម្ទេចវត្ថុក្នុងត្របកភ្នែកខាងក្រោម ឬគ្រាប់ភ្នែកស ចូរជូតចេញដោយសំលីសើមៗ ឬប្រើជាយកន្សេងជូតមុខ ឬក្រដាសជូតមាត់ក៏បាន ។
៥. បើអ្នកគិតថា កម្ទេចវត្ថុនៅបរិវេណត្របកភ្នែកខាងលើ ប្រាប់អោយជនរងគ្រោះ ក្រឡេកមើលចុះក្រោម ។ ប្រើម្រាមចង្អុល និងមេដៃរបស់អ្នក ចាប់គល់រោមភ្នែកចុះ ហើយឱ្យទាញចេញរហូតគ្រប់ត្របកភ្នែកក្រោម ។
៦. បើមិនសំរេច ឱ្យជនរងគ្រោះងើយមុខ ហើយចាក់ទឹកឱ្យកាត់តាមភ្នែកថ្នមៗ ហើយប្រាប់ឱ្យព្រិចភ្នែក ដើម្បីឱ្យកម្ទេចវត្ថុហូរចេញមកតាមទឹក ។
៧. បើនៅមិន ទាន់បានសំរេច ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលជិតលោកអ្នក ។
ចំនុចត្រូវប្រុងប្រយ័ត្ន ៖ កុំព្យាយាមយកអ្វីក៏ដោយដែលដោតជាប់ ឬធ្លុះចូលទៅក្នុងគ្រាប់ភ្នែកខ្មៅចេញជាដាច់ខាត ។ ត្រូវបិទភ្នែកដោយក្រណាត់ស្អាត ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។
Post a Comment