ប្រហែល១ខែក្រោយ បញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14.5 ក្រុមហ៊ុន Apple បានបញ្ចេញកំណែប្រែបន្តទៀតនូវប្រព័ន្ធប្រតិបត្តិការ iOS 14.6 ដើម្បីកែប្រែចំណុចខ្វះខាតមួយចំនួន ។
ការធ្វើកំណែប្រែ ប្រព័ន្ធប្រតិបត្តិការ iOS 14.6 រួមមាន ៖
Apple Card Family
ក្នុងមុខងារនេះ Apple Card អាចចែករំលែកជាមួយមនុស្សលើសពី៥នាក់ រួមបញ្ចូលទាំងក្មេងអាយុ១៣ឆ្នាំ រឺចាស់ជាងនេះ នៅក្នុងគ្រួសាររបស់អ្នក ដើម្បីចែករំលែកជាក្រុម ។ Apple Card ក៏បានបន្ថែមផងដែរ នូវការគាំទ្រ ការគ្រប់គ្រងការចំណាយជាមួយការត្រួតពិនិត្យ និងចំនួនមានកំណត់ ក្នុងការបង្កើតក្រេឌីតរួមគ្នា
Podcasts
បន្ថែមនូវមុខងារគាំទ្រ Channel
Air Tag និង មុខងារស្វែងរកខ្លួនឯង
ក្នុងមុខងារនេះ ក្រុមហ៊ុន Apple បានលុបនូវការប្រើប្រាស់លេខទូរស័ព្ទ ជំនួសមកវិញនូវការដាក់ អ៊ីម៉ែល ដើម្បីប្រើប្រាស់ AirTag និង Find My network accessories ហើយ AirTag នឹងបង្ហាញលេខទូរស័ព្ទម្ចាស់ផ្ទាល់ នៅពេលដែលចុចជាមួយ NFC Capable Device ។
Accessibility
ក្នុងមុខងារនេះ ការគ្រប់គ្រងសម្លេង (Voice Control) របស់អ្នក អាចដោះសោទូរស័ព្ទរបស់អ្នក ជាលើកដំបូង បន្ទាប់ពីបើកទូរស័ព្ទដំបូងដោយប្រើប្រាស់សម្លេងរបស់អ្នក ។
កំណែប្រែប្រព័ន្ធប្រតិបត្តិការនេះ ក៏ភ្ជាប់មកជាមួយនូវការកែកំហុសដូចជា ៖
- ការដោះសោរ ជាមួយ នាឡិកាឆ្លាតវៃ (Apple Watch) អាចមិនដំណើរការ បន្ទាប់ពីប្រើប្រាស់ការចាក់សោលើនាឡិកាឆ្លាតវៃ
- រំលឹកអ្នកពីការចេញ Blank Lines
- ការឃាត់លេខទូរស័ព្ទអ្នកណាម្នាក់ អាចមិនលោតចេញនៅក្នុង Settings
- អំឡុងពេលអ្នកនិយាយទូរស័ព្ទ មុខងារ Bluetooth ជួនកាលនឹងផ្តាច់ និងមិនអាចផ្ញើសម្លេងទៅកាន់ឧបករណ៍ដទៃទៀតបាន
- iPhone កាត់បន្ថយដំណើរការកម្មវិធីផ្សេងៗ ពេលបើកប្រើប្រាស់ដំបូង
Post a Comment