 |
ព្រះវិហារ |
វត្តនាគនិគ្រោធារាម ហៅវត្តជីហែ ស្ថិតក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ១គ.ម ពីសាលាស្រុកកោះសូទិន និងចម្ងាយប្រមាណ ២០គ.ម ឬ ៣៧គ.ម ពីសាលាខេត្តកំពង់ចាម ។
ដើម្បីទៅដល់វត្តជីហែ អ្នកអាចធ្វើដំណើរចេញពីសាលាខេត្តកំពង់ចាម ដោយនៅរដូវប្រាំង អ្នកអាចធ្វើដំណើរតាមផ្លូវបណ្តោយមាត់ទន្លេ ពីឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ កាត់តាមឃុំព្រះធាតុ ស្រុកអូររាំងឪ ដល់ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលមានចម្ងាយប្រមាណតែ ២០ គ.ម ។ រឺនៅរដូវវស្សា អ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៧ រហូតដល់ផ្លូវបំបែកថ្នល់ទទឹង បត់ស្តាំតាមផ្លូវជាតិលេខ១១ រួចបន្តដំណើរ ប្រមាណ៥.៥គ.ម បន្តបត់ស្តាំទៀត នឹងទៅដល់វត្តជីហែ ដែលចម្ងាយសរុបប្រមាណ ៣៧គ.ម ។
វត្តនាគនិគ្រោធារាម ត្រូវបានសាងសង់ពេលណា យើងមិនទាន់បានដឹងនោះទេ ។ រហូតដល់ថ្ងៃសៅរិ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចូលរួមពិធីសម្ភោធសមិទ្ធផលនានា នៅក្នុងវត្ត ។
ដើម្បីចូលទៅកាន់វត្តជីហែ មានក្លោងទ្វារ៣ ស្ថិតនៅខាងត្បូងវត្ត ។ ចូលដល់ខាងមុខវត្ត អ្នកនឹងឃើញកុដិព្រះសង្ឃនៅខាងឆ្វេងដៃចំនួន២ និងកុដិព្រះសង្ឃនៅខាងស្តាំចំនួន១ បន្ទាប់កុដិព្រះចៅអធិការ និងកុដិព្រះសង្ឃ១ទៀត ។ ចូលទៅមុខបន្តិច យើងនឹងឃើញសាលាឆាន់ និងព្រះវិហារ ។ នៅខាងក្រោយវិហារមានដើមចាន់គិរី ដ៏ធំមួយ ដែលនៅខាងក្រោម មានរូបសំណាកលោកតា ក្រម ង៉ុយ និងរូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ។ នៅខាងមុខព្រះវិហារ មានចេតិយជាច្រើន ។ ចំណែកនៅខាងជើងវត្ត ជាមាត់ច្រាំង ជាប់នឹងទន្លេមេគង្គ ទល់នឹងកោះសូទិន ។
 |
ក្លោងទ្វារវត្តជីហែ |
 |
សាលាឆាន់ |
 |
ព្រះវិហារ |
 |
សាលាឆាន់ |
 |
កុដិព្រះចៅអធិការ |
 |
រូបសំណាក លោកតា ក្រម ង៉ុយ |
 |
រូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ |
 |
សាលាឆាន់ |
 |
ដើមចាន់គិរី |
Post a Comment