ប្រព័ន្ធប្រតិបត្តិការ iOS 14.5 |
ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14.5 ជាការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ សម្រាប់ទូរស័ព្ទ iPhone កាលពីថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ ។
ការធ្វើបច្ចុប្បន្នភាពនេះ បានបន្ថែមមកនូវមុខងារថ្មីៗជាច្រើន មានដូចជា ៖
- មុខងារបន្ថែមសម្លេងរបស់ កម្មវិធី Siri , Podcasts , Apple News
- មុខងារ App Tracking Transparency
- មុខងារគាំទ្រដុំ AirTag
- មុខងារគាំទ្រទៅលើឧបករណ៍បញ្ជាហ្គេមចុងក្រោយបំផុត
- មុខងារដោះសោ iPhone ដោយប្រើប្រាស់នាឡិកាឆ្លាតវៃ Apple Watch នៅពេលដែលអ្នកកាន់ពាក់ម៉ាស
- មុខងារគណនាភាគរយថាមពលថ្ម ឲ្យបានត្រឹមត្រូវជាងមុន Battery Recalibration
- មុខងារគាំទ្រ 5G Dual SIM
- បន្ថែម Emoji ថ្មីៗ
លំអិតអំពីមុខងារថ្មីៗ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 14.5 |
ដើម្បីអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិ iOS 14.5 នេះបាន លោកអ្នកគ្រាន់តែចូលទៅកាន់ Settings > General > Software Update > រួចចុចលើពាក្យ " Download and Install" ។ លោកអ្នករង់ចាំអោយទូរស័ព្ទទាញយកកញ្ចប់ឯកសារ និងតម្លើងជាការស្រេច ។
ឥលូវនេះ ប្រព័ន្ធប្រតិបត្តិការ iOS 14.5 អាចប្រើប្រាស់បានលើទូរស័ព្ទ ដូចជា ៖
- iPhone SE ជំនាន់ទី១ (1st Generation)
- iPhone SE ជំនាន់ទី២ (2nd Generation)
- iPhone 6s Plus
- iPhone 6s
- iPhone 7 Plus
- iPhone 7
- iPhone 8 Plus
- iPhone 8
- iPhone X
- iPhone XR
- iPhone XS Max
- iPhone XS
- iPhone 11 Pro Max
- iPhone 11 Pro
- iPhone 11
- iPhone 12 Pro Max
- iPhone 12 Pro
- iPhone 12 mini
- iPhone 12
សម្រាប់មុខងារនីមួយៗ ខ្ញុំនឹងព្យាយាមសរសេរអត្ថបទបន្ថែម នៅអត្ថបទក្រោយៗ ។
Post a Comment