ប្រេងម៉ាស៊ីនរថយន្ត ជារបស់សំខាន់មិនអាចខ្វះបាន សម្រាប់រថយន្តដំណើរការម៉ាស៊ីន ។ រថយន្តមានច្រើនប្រភេទ តាមម៉ាក ម៉ូឌែល និងកម្លាំងម៉ាស៊ីន ។ ប្រេងម៉ាស៊ីនក៏ត្រូវបានប្រើប្រាស់តម្រូវទៅតាមម៉ាស៊ីន និងសីតុណ្ហភាពជុំវិញផងដែរ ។
តើត្រូវប្រើប្រេងម៉ាស៊ីនប្រភេទណា សម្រាប់រថយន្ត MG RX5 2020?
តាមរយៈការបញ្ជាក់ ពី API និង ILSAC រថយន្ត MG RX5 2020 ដែលមានកម្លាំងម៉ាស៊ីន 1.5T គួរប្រើប្រាស់ប្រេងម៉ាស៊ីន ប្រភេទ SN/GF-5 5W-30 ដែលជាការការពារម៉ាស៊ីនរថយន្តដ៏ល្អបំផុត ។ ប្រេងម៉ាស៊ីននេះ ក៏ត្រូវបានអនុញ្ញាតអោយប្រើប្រាស់ពីអ្នកជួសជុលពីក្រុមហ៊ុន MG ។
៚អំពីប្រេងម៉ាស៊ីន សម្រាប់ប្រើលើរថយន្ត MG RX5 2020 ប្រើប៉ុង 1 រត់កង់មុខ (FWD)
- ម៉ាក Lotos, Liqui Moly
- SN/GF-5 5W30
- ចំណុះ 4 លីត្រ
- អាចរកទិញបាននៅ
អ្នកគួរតែពិនិត្យប្រេងម៉ាស៊ីន ជារៀងរាល់សប្តាហ៍ ហើយអ្នកអាចបន្ថែមប្រេងម៉ាស៊ីន បើក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ។ ការពិនិត្យប្រេងម៉ាស៊ីន ធ្វើឡើងនៅពេលម៉ាស៊ីនត្រជាក់ ហើយរថយន្តត្រូវបានចត នៅលើផ្ទៃរាបស្មើ ។ ចំពោះករណីរថយន្តអ្នកកំពុងក្តៅ អ្នកអាចពន្លត់ម៉ាស៊ីន ហើយទុកចោលរយៈពេល៥នាទីសិន ទើបធ្វើការពិនិត្យប្រេងម៉ាស៊ីន ។
- ពិនិត្យរកដងវាស់ប្រេងម៉ាស៊ីន ស្ថិតនៅចំកណ្តាល ខាងក្នុងបន្តិច
- ដកដងចេញមកក្រៅ ហើយសំអាតដោយក្រណាត់ស្អាត (បើអាចជាក្រណាត់ស គឺល្អ ដើម្បីមើលសភាពប្រេងម៉ាស៊ីនរបស់រថយន្តអ្នកថាខ្មៅកម្រិតណា)
- ដាក់ដងវាស់ប្រេងម៉ាស៊ីន ចូលទៅវិញ
- ទាញមកក្រៅម្តងទៀត ដើម្បីពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន
- ការបើកបរជាមួយប្រេងម៉ាស៊ីន ដែលស្ថិតនៅក្រោមកម្រិតទាបបំផុត ឬ នៅលើកម្រិតខ្ពស់បំផុត ដែលមានលើដងក្រិតប្រេងម៉ាស៊ីន នឹងបង្កហានិភ័យដល់ម៉ាស៊ីនអ្នក ។
- ជៀសវាងការធ្វើកំពប់ប្រេងម៉ាស៊ីន លើម៉ាស៊ីនកំពុងតែក្តៅ ។ វាអាចបង្កជាអគ្គិភ័យ ។
Post a Comment