ការឆ្លាស់កង់រថយន្ត ជាអ្វីដែលអ្នកត្រូវធ្វើអោយបានទៀងទាត់ ។ ការធ្វើបែបនេះ នឹងជួយអោយកង់រថយន្តអ្នកសឹកស្មើគ្នា និងពន្យាអាយុកាលរបស់កង់រថយន្ត ។
តើអ្នកគួរឆ្លាស់កង់រថយន្តរបស់អ្នកនៅពេលណា?
ជាទូទៅ គេណែនាំឲ្យយើងឆ្លាស់កង់រថយន្ត ជារៀងរាល់៦ខែម្តង ឬ រៀងរាល់ ១ម៉ឺនគីឡូម៉ែត្រម្តង ។
ការឆ្លាស់កង់រថយន្តប្រភេទប្រើប្រព័ន្ធអូសទាញកង់មុខ (Front Wheel Drive) FWD
របៀបឆ្លាស់នេះ អ្នកយកសម្បកកង់រថយន្តខាងមុខទាំងសងខាង ឆ្លាស់មកខាងក្រោយ ដោយស្តាំមកស្តាំ និងឆ្វេងមកឆ្វេង ។ ចំណែកសម្បកកង់រថយន្តខាងក្រោយ ឆ្លាស់ខ្វែងដោយ ក្រោយខាងស្តាំ ទៅមុខខាងឆ្វេង និងក្រោយខាងឆ្វេង ទៅមុខខាងស្តាំ ។
ការឆ្លាស់កង់រថយន្តប្រភេទប្រើប្រព័ន្ធអូសទាញកង់ក្រោយ (Rear Wheel Drive) RWD
របៀបឆ្លាស់នេះ អ្នកយកសម្បកកង់រថយន្តខាងក្រោយទាំងសងខាង ឆ្លាស់ទៅខាងមុខ ដោយស្តាំទៅស្តាំ និងឆ្វេងទៅឆ្វេង ។ ចំណែកឯសម្បកកង់រថយន្តខាងមុខ ឆ្លាស់ខ្វែង ដោយមុខខាងស្តាំ ទៅក្រោយខាងឆ្វេង និងមុខខាងឆ្វេង ទៅក្រោយខាងស្តាំ ។
ការឆ្លាស់កង់រថយន្តប្រើប្រព័ន្ធអូសទាញកង់ទាំងបួន (4WD)
តាមរបៀបឆ្លាស់នេះ អ្នកនឹងយកសម្បកកង់រថយន្តទាំងបួន ឆ្លាស់ខ្វែងគ្នា ដោយមុខខាងស្តាំ ឆ្លាស់ទៅមក ក្រោយខាងឆ្វេង និង មុខខាងឆ្វេង ឆ្លាស់ទៅមក ក្រោយខាងស្តាំ ។
ការឆ្លាស់កង់រថយន្តមានសញ្ញាបង្ហាញទិសដៅ
Post a Comment