បច្ចុប្បន្ននេះ វិស័យទេសចរណ៍កំពុងតែឈានមុខគេក្នុងការនាំមកនូវសេដ្ឋកិច្ចរីកចម្រើន ជំរុញអោយប្រជាពលរដ្ឋមានការងារធ្វើ និងប្រជាជនមានចរាចរណ៍ ការលក់ដូរមមាញឹក ។ មកទល់ពេលនេះ យើងសង្កេតឃើញតាមបណ្តារាជធានី-ខេត្ត នីមួយៗ ខិតខំប្រឹងប្រែងផ្សព្វផ្សាយ ធ្វើយ៉ាងណាអោយវិស័យទេសចរណ៍របស់គេ មានការរីកចម្រើន មានការទទួលស្គាល់ ដឹងលឺ ទូទាំងប្រទេសនិងលើពិភពលោក ។
ខ្ញុំបានសម្រេចបង្កើតនូវមាតិកាថ្មី ស្តីពីវិស័យទេសចរណ៍ ដាក់នៅក្នុងគេហទំព័របងពេទ្យឡើង ។
អំពីឈ្មោះ
ខ្ញុំបានឃើញបណ្តា Page មួយចំនួន ដូចជា Visit Kampot , Visit Battambang ... ពួកគេបានសកម្មក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរបស់គេ ដើម្បីអោយប្រជាជនក្នុងប្រទេសបានដឹង និងចង់ទៅលេងកម្សាន្ត ។ វាជាផ្នែកមួយដែលជំរុញអោយខ្ញុំដាក់ឈ្មោះថា Visit Kampong Cham ។
អំពីអត្ថន័យ
Visit Kampong Cham គឺ ទៅលេងកំពង់ចាម ។ តាមរយៈឃ្លានេះ គឺខ្ញុំមានន័យថា តោះយើងទៅលេងខេត្តកំពង់ចាម ទឹកដីដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ សម្រាប់ការលេងកម្សាន្ត និងលំហែអារម្មណ៍ បន្ទាប់ពីការមមាញឹកនឹងការងារក្នុង១សប្តាហ៍ៗ ។
អំពីគោលដៅផ្សព្វផ្សាយ
ក្នុងមាតិកានេះផងដែរ ខ្ញុំនឹងផ្តោតជាចំបងទៅលើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ទំនៀមទម្លាប់ ប្រពៃណី ម្ហូបអាហារតាមតំបន់ តាមបណ្តាក្រុង-ស្រុកនីមួយៗទាំង១០ ក្នុងខេត្តកំពង់ចាម ដែលមានដូចជា ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកងមាស ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ។
អំពីទំនាក់ទំនងមកកាន់ Visit Kampong Cham
លោកអ្នកអាចធ្វើការទាក់ទងមកកាន់ Visit Kampong Cham តាមរយៈ ៖
- ទូរស័ព្ទ : 096 96 66 829 / 097 99 53 998
- Facebook Page : Visit Kampong Cham
- Email : khinsamnang777@gmail.com
លោកអ្នកក៏អាចចូលរួមក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់ខ្លួន ដោយទាក់ទងមកកាន់ខ្ញុំបាទ ។
សូមអរគុណ!!!
Post a Comment