គិតមកដល់ពេលនេះ ខ្ញុំបានប្រើប្រាស់រថយន្តម៉ាក MG ម៉ូឌែល RX5 ឆ្នាំ ២០២០ បានរយៈពេល៨ខែមកហើយ ។ រថយន្តយីហោ MG ជារថយន្តមានដើមកំណើតនៅប្រទេសអង់គ្លេស តែបច្ចុប្បន្នការតម្លើងស្ថិតនៅប្រទេសចិន ។
ខ្ញុំបានសង្កេតឃើញថាមានបងប្អូនមួយចំនួនមានការអាក់អន់ស្រពន់ចិត្តនឹងតម្លៃរបស់រថយន្តនេះ ដោយប្រៀបធៀបតម្លៃរវាងឆ្នាំមុន (ឆ្នាំ២០២០) និងឥលូវឆ្នាំ២០២១ តម្លៃមានការធ្លាក់ចុះច្រើនគួរសម ។ ការធ្លាក់ចុះតម្លៃនេះ មានកត្តាជាច្រើន ដូចជា ៖
១. កត្តាការបន្ធូរបន្ថយពន្ធនាំចូលរថយន្ត
ឆ្នាំ២០២០ រថយន្ត MG RX5 បានចេញលក់ដំបូងក្នុងតម្លៃប្រមាណ ៤២,០០០ ដុល្លា ហើយបន្ទាប់មក តម្លៃលក់ក៏ចុះមកបន្តបន្ទាប់រហូតដល់ ៤០,០០០ដុល្លា ៣៨,០០០ដុល្លា ។ នេះមិនទាន់បានមានការបន្ធូរបន្ថយពន្ធផង តែការធ្លាក់ចុះដំបូងនេះ ដោយសារវិបត្តិកូវីត១៩ ក្នុងប្រទេសកម្ពុជា ។ រហូតដល់ឆ្នាំ២០២១ តម្លៃរថយន្ត MG RX5 2021 បានចេញលក់ក្នុងតម្លៃ ៣៧,៥០០ ដុល្លា គួបផ្សំ នឹងការបន្ថែមជូនជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
តម្លៃលក់រថយន្ត MG RX5 2021 ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ(រូបភាព MG Cambodia) |
២. កត្តាវិបត្តិកូវីត១៩
ក្រោយព្រឹត្តិការណ៍២០កុម្ភៈ ក្នុងឆ្នាំ២០២១ នេះ បញ្ហាជាច្រើនត្រូវបានកើតឡើង មានដូចជាវិបត្តិសេដ្ឋកិច្ច ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ ទទួលបានប្រាក់ចំណូលទាបជាងមុន ។ នេះក៏ជាហេតុធ្វើអោយម្ចាស់ក្រុមហ៊ុន MG ទម្លាក់តម្លៃបន្ថែមទៀត ។
៣. កត្តាទីផ្សារប្រកួតប្រជែង
នៅប្រទេសកម្ពុជា កំពុងមានការឈរជើង និងការមកដល់ថ្មីៗ របស់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ក្រៅពីក្រុមហ៊ុន MG ដូចជា Toyota, Ford, Soueast, Isuzu, Mitsubishi, Tesla, Ssang Yong . . . ។ ដោយកត្តាសំបូរក្រុមហ៊ុននេះហើយ MG ក៏ធ្វើទីផ្សារដោយនាំចូលរថយន្តដែលមិនពេញ Option ទម្លាក់តម្លៃលក់ ដើម្បីប្រកួតប្រជែងនឹងទីផ្សារ ។
បើយើងក្រឡេកទៅមើលភាពខុសគ្នារវាងរថយន្ត MG RX5 2020 និងរថយន្ត MG RX5 2021 គឺមានតែយ៉ាន់ទាំង៤របស់រថយន្តប៉ុណ្ណោះ ក្រៅពីនេះ រថយន្តរក្សានៅបែបបទចាស់នៅឆ្នាំ២០២០ ។
Option ដែលយើងអាចបន្ថែមក្រោយទិញរថយន្ត ៖
- គូថក្រោយ អូតូ
- ក្តោបកញ្ចក់សងខាង អូតូ
- បូមបើកដំបូលមុខ អូតូ
- កាមេរ៉ា ៣៦០ដឺក្រេ
- អេក្រង់កណ្តាលធំ
- អេក្រង់កុងទ័រឌីជីថល
- កៅអីខាងស្តាំអូតូ
- បំពង់ស៊ីម៉ាំងសងខាង
- អ៊ុតស្គត់ UV មួយជុំ (លើកលែងដំបូល)
- ឈ្នាន់ជាន់
- ប្តូរប្រេងម៉ាស៊ីន៧ដង រឺ៣០,០០០គីឡូម៉ែត្រ
- ស្លាកលេខខ្លី
- សាំង ១៥ដុល្លា
- កម្រាលជើង១ជាន់
Post a Comment