ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល សម្រាប់ការសម្រាកព្យាបាលនៅតាមផ្ទះ
១. ការតាមដានរោគសញ្ញា និងការថែទាំង ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ
+ ករណីកម្រិតជំងឺ គ្មានរោគសញ្ញា ដូចជា គ្មានក្អក កំដៅក្រោម ៣៧,៥អង្សាសេ គ្មានហៀរសំបោរ គ្មានឈឺបំពង់ក សភាពទូទៅធម្មតា
នោះយើងពុំបាច់ប្រើឱសថព្យាបាលទេ
+ ករណីកម្រិតជំងឺ មានរោគសញ្ញាស្រាល ដូចជា មានកំដៅលើសពី ៣៧.៥ អង្សាសេ មានឈឺសាច់ដុំ មានឈឺបំពង់ក
នោះយើងនឹងប្រើ ៖
- សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គ.ក្រ ឡើង យើងប្រើ ប៉ារ៉ាសេតាមុល (Paracetamol) ៥០០ម.ក្រ ១ថ្ងៃ៣ដង
- សម្រាប់កុមារ (២០-២៩គ.ក្រ) យើងប្រើ ប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ ១ថ្ងៃ៣ដង
+ ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោរ ឬក្អកក (មាន ឬមិនមានស្លេស)
នោះយើងនឹងប្រើ ៖
- សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី៦ឆ្នាំឡើង យើងប្រើ ប្រូម៉ិចស៊ីន (Bromhexine) ៨ម.ក្រ ១ថ្ងៃ៣ដង ឬសេទីរីហ្សីន (Cetirizine) ១០ម.ក្រ ១ថ្ងៃ១ដង
២. អនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះ
- ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញចូលល្អ
- ត្រូវពាក់ម៉ាស លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ
- បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឲ្យបានច្រើន
- តាមដានសុខភាពខ្លួនឯង ឲ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ
- ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
- ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ
- ប្រើប្រាស់សម្ភារៈ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារ
- វេចខ្ចប់សំរាមចោលឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែក ។
ប្រភព ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
Post a Comment