ការមានផ្ទៃពោះ មានន័យថា ពងកូនរវាងមេជីវិតញី និងមេជីវិតឈ្មោលត្រូវបានកាច់សំបុកនៅក្នុងស្បូន ។
ពាក្យថាកូនក្រៅស្បូន មានន័យថាពងកូនរវាងមេជីវិតញី និងមេជីវិតឈ្មោលមិនបានកាច់សំបុកនៅក្នុងស្បូនទេ តែវាអាចទៅនៅកន្លែងផ្សេងក្រៅពីស្បូន ។ ជំងឺកូនក្រៅស្បូនភាគច្រើន គឺពងកូនជាប់នៅក្នុងបំពង់ដៃស្បូន ដែលបង្កលក្ខណៈ មិនអាចមានផ្ទៃពោះដូចមនុស្សធម្មតា ។ វាក៏អាចកើតនៅក្នុងក្រពេញអូវែ (Ovary) មាត់ស្បូន ឬក្នុងពោះដែរ ។
ពាក្យថាកូនក្រៅស្បូន មានន័យថាពងកូនរវាងមេជីវិតញី និងមេជីវិតឈ្មោលមិនបានកាច់សំបុកនៅក្នុងស្បូនទេ តែវាអាចទៅនៅកន្លែងផ្សេងក្រៅពីស្បូន ។ ជំងឺកូនក្រៅស្បូនភាគច្រើន គឺពងកូនជាប់នៅក្នុងបំពង់ដៃស្បូន ដែលបង្កលក្ខណៈ មិនអាចមានផ្ទៃពោះដូចមនុស្សធម្មតា ។ វាក៏អាចកើតនៅក្នុងក្រពេញអូវែ (Ovary) មាត់ស្បូន ឬក្នុងពោះដែរ ។
វាគឺជារឿងសំខាន់ណាស់ក្នុងការរកអោយឃើញថាអ្នកនោះមានផ្ទៃពោះ កូនក្រៅស្បូនអោយបានលឿនបំផុត ។ ការមានកូនក្រៅស្បូនអាច នឹងបន្តកើតឡើង រហូតដល់បែកបំពង់នៃដៃស្បូនដែលអាចបណ្តាលឱ្យមានការហូរឈាម ខាងក្នុងពោះ យ៉ាងធ្ងន់ធ្ងរ ដែលបញ្ហានេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ ។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបាន ឆាប់រហ័សគឺមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ ការហូរឈាមដែលគម្រាមកំហែងដល់ជីវិត ប្រសិនបើអាចធ្វើទៅបានដូច្នេះដៃស្បូននេះអាចត្រូវរក្សាទុកហើយវា អាចបន្តធ្វើការជាធម្មតា ។
+ មូលហេតុបណ្តាលឱ្យមានកូនក្រៅស្បូន
ការបង្កកំនើតជាធម្មតាកើតឡើង នៅផ្នែកខាងចុងបញ្ចប់ ខាងក្រៅនៃដៃស្បូន ហើយស៊ុតដែលបង្កកំណើតបន្ទាប់មក ផ្លាស់ទីចុះពីដៃស្បូនទៅស្បូន ។ ការធ្វើចលនាយឺតពេកដៃស៊ុត អាចបង្កឱ្យមានកូនក្រៅស្បូន ។ មូលហេតុដូចជា ៖
- ការធ្លាប់ឆ្លងមេរោគនៅអាងត្រគៀកពីមុន
- មានជំងឺ Endometriosis
- ការធ្លាប់មានកូនក្រៅស្បូនពីមុន
- ការធ្លាប់វះកាត់ដៃស្បូនពីមុន
- ការធ្លាប់មានការះកាត់ពោះពីមុន
- ការប្រើប្រាស់ឧបករណ៍ដើម្បីពន្យារកំណើត ធ្វើនៅក្នុងស្បូន (IUCD ឬ IUD)
- និងការជក់បារី
+ រោគសញ្ញាទូទៅនៃកូនក្រៅស្បូនរួមមាន ៖
- ឈឺពោះ
- បាត់រដូវ
- ហូរឈាមតាមទ្វារមាស
ស្ត្រីអាចមិនដឹងថាគាត់មានផ្ទៃពោះនោះទេ ។
រោគសញ្ញាទូទៅទាំងនោះ កើតមានឡើងចំពោះកូនក្រៅស្បូនដែលត្រូវបានធ្លាយ និងចំពោះកូនក្រៅស្បូនដែលមិនទាន់ធ្លាយ ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលរោគសញ្ញាទាំងនេះ គឺជាសញ្ញាទូទៅចំពោះការមានកូនក្រៅស្បូន ក៏ដោយ ប៉ុន្តែរោគសញ្ញាទាំងនេះ មិនមែនមានន័យថា ការមានកូនក្រៅស្បូនពិតប្រាកដមែននោះទេ វាអាចជាបញ្ហាផ្សេងដទៃទៀត ។ ជាការពិត រោគសញ្ញាទាងនេះក៏កើតមានចំពោះការរលូតកូនផងដែរ ។
រោគសញ្ញាកូនក្រៅស្បូនកើតមានឡើងពី ៦ទៅ៨សប្តាហ៍ក្រោយ ពីមានឈាមរដូវចុងក្រោយ ប៉ុន្តែវាអាចកើតមានឡើងក្រោយផងដែរ ប្រសិនបើកូនក្រៅស្បូនមិនស្ថិតនៅក្នុងដៃស្បូននោះ ។
រោគសញ្ញាទូទៅនៃការមានផ្ទៃពោះ (ឧ. ចង្អោរ និងឈឺសុដន់ជាដើម) ក៏អាចមានចំពោះការមានកូនក្រៅស្បូនផងដែរ ។ ការខ្សោយអស់កម្លាំង វិលមុខ និងការសន្លប់ជាដើម អាចជាសញ្ញាធ្ងន់ធ្ងរ នៃការហូរឈាមខាងក្នុង និងថយចុះសម្ពាធឈាមពីការធ្លាយកូនក្រៅស្បូន និងតម្រូវអោយធ្វើការព្យាបាលភ្លាមៗ ។ ប្រហែល១៥% ទៅ ២០% សនៃស្ត្រីដែលមានកូនក្រៅស្បូនដែលធ្លាក់ឈាមមិនដឹងថា ពួកគេមានរោគសញ្ញានៃកូនក្រៅស្បូននោះទេ ។
រោគសញ្ញារបស់ពួកគេត្រូវបានពន្យារពេលរហូតដល់ស្ត្រីបង្ហាញរោគសញ្ញា Shock ដែលមានដូចជា សម្ពាធឈាមចុះ ជីពចរខ្សោយ និងលឿន ស្បែកស្លេកស្លាំង និងរវើរវាយ ហើយជារឿយៗស្ត្រីទាំងនោះ ត្រូវបានគេបញ្ជូនទៅកនា់ផ្នែកសង្គ្រោះបន្ទាន់ ។
កាលណាមានអាការៈខាងលើ ស្ត្រីគួរមកមន្ទីរពេទ្យឱ្យគ្រូពេទ្យពិនិត្យផ្ទៃពោះ ដើម្បីឱ្យដឹងថាតើមានកូនក្រៅស្បូនឬទេ ? ក្នុងករណីខ្លះ អាការៈដូចរៀបរាប់ខាងលើ មិនអាចសន្និដ្ឋានថា ស្ត្រីមានកូនក្រៅស្បូននោះទេ ។ គ្រូពេទ្យនឹងតម្រូវឱ្យអ្នកជំងឺពិនិត្យវិភាគពិនិត្យទឹកនើម តេស្តឈាម ដើម្បីរកមើលកម្រិតអ័រម៉ូន hCG (Human Chorionic Gonadotropin) និងឆ្លុះអេកូ ។ អ័រម៉ូន hCG គឺជាអ័រម៉ូនម្យ៉ាងដែលត្រូវបានផលិតចេញពីទងសុកទារក ។
+ តើជំងឺកូនក្រៅស្បូនព្យាបាលយ៉ាងដូចម្តេច?
ប្រសិនបើកូននោះជាកូនក្រៅស្បូន ពងកូនមិនអាចលូតលាស់បានទេ ដូច្នេះ ត្រូវតែយកកំទេចពងកូននេះចេញ ។ ប្រសិនបើពងកូនដែលនៅក្រៅស្បូន នោះរកមិនឃើញទេ គ្រូពេទ្យអាចនឹងអោយអ្នកប្រើថ្នាំ Methotrexate ។ ថ្នាំមួយប្រភេទនេះ មានប្រសិទ្ធភាពក្នុងការរំលាយពងកូននោះបានហើយខ្លួនរបស់អ្នកនឹងស្រូបយកកំទេសកំទីពងកូននោះទៅក្នុងខ្លួនវិញអោយខ្លួនឯង ។
ជំងឺកូនក្រៅស្បូនដែលមិនត្រូវបានរកឃើញភ្លាមៗទេ ឬធ្វើអោយរហែកក សរីរាង្គក្នុងអាងត្រគៀកត្រូវតែទាមទារធ្វើការវះកាត់ ។
+ ការបង្ការកុំឱ្យមានកូនក្រៅស្បូន
ដើម្បីជៀសវាងការមានកូនក្រៅស្បូនស្ត្រីជាមាតា គួរជៀសវាងជំងឺផ្សេងៗ ដូចជាជំងឺរលាកដៃស្បូន ជំងឺកាមរោគជាដើម ។ ស្ត្រីដែលប្រើវិធីពន្យារកំណើត ដោយដាក់កង និងថ្នាំគ្រាប់ប្រភេទ មីក្រូប្រូស្សែសស្តាទីវ ស្ត្រីដែលជក់បារីច្រើន និងស្ត្រីដែលមានរោគ អង់ដូមេទ្រីយ៉ូស នៅក្នុងស្បូន ក៏អាចបណ្តាលឱ្យមានកូនក្រៅស្បូនដែរ ។ ស្ត្រីដែលមានជំងឺដូចបានរៀបរាប់ខាងលើ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬទៅមន្ទីរពេទ្យព្យាបាលជំងឺដើម្បីជៀសវាងការមានកូនក្រៅស្បូន ។
ហេតុដូចនេះស្ត្រីជាមាតាទាំងឡាយ ត្រូវយកចិត្តទុកដាក់ចំពោះរោគសញ្ញាឬអាការៈមិនប្រក្រតីដូចខាងលើ ។ ជាពិសេស គប្បីទៅមន្ទីរពេទ្យ ពិនិត្យជំងឺស្ត្រី និងផ្ទៃពោះឱ្យបានទៀងទាត់ និងត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ។
ប្រភព TYDA Volunteer
Post a Comment