ក្រូចសើចជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងសម្អាតឈាម បង្កើតប្រព័ន្ធការពារខ្លួនឱ្យរឹងមាំ ជួយឱ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ
+ រូបមន្តបំបាត់អង្គែ
+ រូបមន្តបំបាត់អង្គែ
ក្រូចសើច១ផ្លែ យកទៅដុតរួចច្របាច់យកទឹក យកទៅឈ្លីស្បែកក្បាល ទុកចោល ៣-៤នាទី រួចលាងទឹកចេញ ។
+ រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ
ក្រូចសើច ៣-៤ផ្លែ ច្របាច់យកទឹក ប្រេងដូង១ស្លាបព្រាបកាហ្វេ ក្រឡុកឱ្យចូលគ្នា យកមកញីសាច់ក្បាល និងសក់អប់ទុក ១៥នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ នឹងចាប់ផ្តើមបានផល ។
+ រូបមន្តភេសជ្ជៈក្រូចសើច លាងសម្អាតជាតិពុល និងខ្លាញ់ក្នុងឈាម (Cholesterol)
ក្រូចសើច១ផ្លែ ចិតសម្បក ច្របាច់យកទឹកលាយសូដា ១កំប៉ុង ពិសារាល់ព្រឹកងើបពីគេង ។
+ រូបមន្តភេសជ្ជៈក្រូចសើច សម្រាប់សុខភាពមាំមួន និងកម្ចាត់ជាតិពុល
- ផ្លែក្រូចសើច ៤-៥ ផ្លែចិតសម្បក ច្របាច់យកទឹក
- អំបិល ១ចឹប
- ទឹកឃ្មុំ (តាមចំណូលផ្អែមតិច ឬច្រើន)
- ទឹកកក
យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុក ឱ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
- ក្រូចសើចអាចបង្កើនប្រព័ន្ធការពារខ្លួនឱ្យរឹងមាំ ប្រឆាំងជំងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឱ្យគេងលក់ស្រួល បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ ។
វិធីធ្វើ ៖ សម្បកផ្លែក្រូចសើចស្ងួត ហាន់១ស្លាបព្រាបាយ ឆុងទឹក១កែវ ពិសាជាប្រចាំ
- ក្អកស្លេស យកផ្លែអាំងភ្លើងឱ្យទន់រួចច្របាច់បន្តក់ចូលកបន្តិចម្តង លាុងសម្អាតឈាម បំបាត់ជាតិពុល ចុកពេលមករដូវ ។
- ស្លឹកក្រូចសើចអាចទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូចសើចសម្បូរដោយជាតិ បេតាការ៉ូទីន (Betacarotine)
ប្រភព The Memories
Post a Comment