វចនា​នុ​ក្រម​វេជ្ជសាស្ត្រ​សំរាប់​ទូរស័ព្ទ​ដំណើរ​ការដោយ​ Android


មក​ដល់​ហើយ​កម្មវិធី វចនា​នុក្រម​ វេជ្ជសាស្ត្រ​ សំរាប់​និស្សិតពេទ្យទាំងអស់
  យើង​បាន​ដឹង​ហើយ​ថា​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ គឺ​ជួប​ការ​លំបាក​ក្នុង​ការ​ចង​ចាំពាក្យ ការបកប្រែពាក្យ ដោយ​សារ​ពាក្យ​បច្ចេក​ទេស​សំរាប់​ប្រើ​នៅ​ក្នុង​វេជ្ជសាស្ត្រ​មិន​ទាន់​មានជា​ភាសា​ខ្មែរ​បានច្រើន​នោះឡើយ ។ និស្សិត​ទាំង​អស់​ត្រូវ​ការ​សិក្សា​ និង​ស្រាវជ្រាវ​ជាភាសា​បរទេស​ ។ ជាពិសេស​គឺភាសា​អង់គ្លេស ។ 

   ក្រោម​ការ​បង្កើត​របស់​ក្រុម​អ្នក​បង្កើត​កម្មវិធី មាន​ឈ្មោះថា Khmer App Studio បាន​បង្កើត​ឡើង​នូវ​កម្មវិធី​មួយ​ដ៏មានសារៈ​ប្រយោជន៍​សំរាប់​និស្សិត​ពេទ្យ​ដែលកំពុង​សិក្សា និង​សិស្ស​ប្អូនទាំង​ឡាយ​ដែល​មាន​បំណង​ចង់​សិក្សា​មុខ​វិជ្ជា​វិជ្ជាសាស្ត្រ​នេះផង​ដែរ​ ។ 

+ អំពី​កម្មវិធី 
- ឈ្មោះ Khmer Medical Dictionary
- ប្រព័ន្ធ​ដំណើរការ Android លើ​ទូរស័ព្ទ
- ក្រុម​អ្នក​បង្កើត Khmer App Studio
- ប្រភពទាញយក Play Store
   កម្មវិធី​នេះ​ផងដែរ​ មាន​ភាព​ងាយស្រួល​ គឺ​មាន​ផ្ទាំង​អេក្រង់​ពណ៌​ស្រស់ស្អាត​ទាក់ទាញ ហើយ​អាច​ប្រើ​បាន​ពេល​ដែល​ទូរស័ព្ទយើង​មិន​ភ្ជាប់​ Internet ។ វចនា​នុក្រម​ប្រើ​លើទូរស័ព្ទមួយនេះ​ផងដែរ​ក៏សំបូរ​ដោយពាក្យ​បច្ចេកទេស​ដែល​ប្រមូល​ផ្តុំពីសៀវភៅ​ផ្សេងៗ ។ 

   តែ​ពិត​ជាគួរ​អោយ​សោក​ស្តាយ​ដែល​កម្មវិធី​នេះ ទើបមាន​ដំបូង​លើ​ទូរស័ព្ទ​ដើរ​ដោយ​ប្រព័ន្ធដំណើរ​ការ Android វា​មិន​ទាន់​មានលើ​ប្រព័ន្ធ iOS ។ បង​ពេទ្យ​សង្ឃឹមថា​នឹងមាន​លើ​ប្រព័ន្ធដំណើរការ iOS ក្នុង​ពេល​ឆាប់​ៗនេះ ព្រោះអី​ ភាគ​ច្រើន​នៃនិស្សិតពេទ្យ​យើង​ ប្រើ​ទូរស័ព្ទ iPhone , iPad ច្រើន ។​ 

ដោយ បងពេទ្យ
ប្រភព Playstore

Post a Comment

Previous Post Next Post