ដើម្បីកំណត់ថាអ្នកជំងឺមានរោគរបេង យើងត្រូវយកកំហាករបស់អ្នកជំងឺទៅពិនិត្យ ។
បច្ចេកទេសសំរាប់អ្នកជំងឺក្នុងការយកកំហាកអោយបានគុណភាពខ្ពស់
១. ត្រូវខ្ពុលមាត់ជាមួយទឹកសុទ្ធ
២. អ្នកជំងឺត្រូវដកដង្ហើមចូលចេញ ៣ដង ដោយស្រូបដង្ហើមចូលអោយខ្លាំង អត់ដង្ហើម២ ៣វិនាទី ហើយដកដង្ហើមចេញយឺតៗ
៣. ដកដង្ហើមចូលអោយខ្លាំង ហើយក្អកចេញអោយខ្លាំង រហូតមានកំហាកក្នុងមាត់ រួចហើយខ្ជាក់ដាក់ក្នុងក្រឡដាក់កំហាកយកទៅពិនិត្យ
Post a Comment