សួនមុនី ជាសួនបែបកែច្នៃ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ២.៧ គ.ម ពីសាលាស្រុកកំពង់សៀម និងចម្ងាយប្រមាណ ៥.៥ គ.ម ពីសាលាខេត្តកំពង់ចាម ។
ដើម្បីធ្វើដំណើរទៅកាន់សួនមុនី អ្នកអាចធ្វើដំណើរដោយចេញពីសាលាខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទិសដៅទៅកាន់រាជធានីភ្នំពេញ ហួសមន្ទីរពេទ្យ ៧D នៅខាងឆ្វេងដៃមានស្លាកសួនមុនី បត់ចូលជិះប្រមាណ ៥០០ម៉ែត្រ តាមផ្លូវដី អ្នកនឹងទៅដល់សួនមុនី ។
ចូលទៅដល់សួនមុនី អ្នកនឹងបានឃើញទេសភាពស្រស់ស្អាតពណ៌ខៀវ ។ នៅសួននេះ មានសេវាកម្មផ្សេងៗជាច្រើន ដូចជា ៖
- ហាងកាហ្វេ
- អាហារដ្ឋាន មានជាកញ្ចុះសម្រាប់ទទួលទានអាហារ
- ស្រះត្រី សម្រាប់អោយចំណីលេងកម្សាន្ត
- សួនផ្កាជាច្រើនប្រភេទ ចម្រុះពណ៌
- រូបសំណាកសត្វផ្សេងៗ សម្រាប់ថតរូបលេងកម្សាន្ត
- អាងហែលទឹក
ពេលវេលាគួរទៅលេង
- ថ្ងៃត្រង់ ម៉ោង១០ ដល់ម៉ោង១៥ ជាវេលាញាំអាហារថ្ងៃត្រង់ និងសម្រាក
- ល្ងាច ម៉ោង៤ ដល់ម៉ោង៦ ជាវេលាត្រជាក់ ដើរលេងកម្សាន្ត ថតរូបលេង
ទាក់ទងទៅកាន់សួនមុនីតាមរយៈ ៖
- លេខទូរស័ព្ទ : 012 41 02 03
សួនមុនី នៅលើផែនទី
Post a Comment