យើងទាំងអស់គ្នាបានដឹងហើយថាការសំរកទំងន់មិនមែនជាការងាយស្រួលនោះទេ
មនុស្សម្នាក់ដែលបានឡើងទំងន់ហួសកំរិតទៅហើយ វាពិតជាពិបាកក្នុងការអោយទំងន់នោះ ត្រលប់មករកស្ថានភាពដើមវិញ ។ វាទាមទារអោយមានការអត់ធ្មត់ ព្យាយាម និងអនុវត្តទៅតាមផែនការណ៍ដែលយើងបានដាក់ឡើង ។ ខ្ញុំសូមណែនាំវិធីសំរកទំងន់មួយចំនួនខាងក្រោម ៖
១. គេងអោយបានគ្រប់គ្រាន់
សំរាប់មនុស្សដែលមានទំលាប់ខ្ជិល គេងទាល់តែថ្ងៃចាំង អាចឆ្លៀតយកឱកាសនោះ ដើម្បីសំរកទំងន់ ។ ការគេងគ្រប់គ្រាន់ អាចធ្វើអោយយើងភ្លេចនូវអារម្មណ៍ឃ្លាន មិនញ៉ាំអាហារ ។ វារួមចំណែកមួយក្នុងការសំរកទំងន់ ហើយក៏ធ្វើអោយសុខភាពយើងល្អ និងរាងកាយពេញដោយកំលាំងផងដែរ ។
២. ធ្វើម្ហូបអាហារញ៉ាំដោយខ្លួនឯង
ការធ្វើម្ហូបអាហារញ៉ាំដោយខ្លួនឯងពិតជាជួយអោយយើងអាចសំរកទំងន់បាន ។ ការមិនទៅញ៉ាំអាហារនៅក្រៅ ត្រលប់មកធ្វើម្ហូបញ៉ាំដោយខ្លួនឯង នឹងធ្វើអោយយើងចំណាយកំលាំងក្នុងអំឡុងពេលធ្វើម្ហូប រហូតដល់ពេលញាំយើងនឹងមានអារម្មណ៍ថាហត់ ពេលនោះ ការញ៉ាំរបស់យើងក៏អាចតិចទៅតាមនោះដែរ ។ ក្នុងពេលធ្វើម្ហូប យើងអាចបាត់បង់ថាមពលពី ៨០-៤០០កាឡូរី ។
៣. ធ្វើការងារផ្ទះ
ការធ្វើសកម្មភាពផ្សេងៗ ធ្វើអោយយើងបញ្ចេញថាមពល ដូចជាការធ្វើការងារផ្ទះ បោសផ្ទះ ជូតផ្ទះ លាងចាន បោកខោអាវ ។ ការធ្វើការងារទាំងនេះ មិនត្រឹមតែធ្វើអោយផ្ទះស្អាត មានសណ្តាប់ធ្នាប់នោះទេ ថែមទាំងធ្វើអោយយើងបញ្ចេញថាមពលប្រហែល ១៩០ កាឡូរី បើយើងធ្វើការក្នុងរយៈពេល ៣០នាទី ។
៤. ការដើរ
ក្នុងមួយថ្ងៃយើងអាចចំណាយពេល តិចបំផុត ៣០នាទីក្នុងការដើរទៅមក មិនថាកន្លែងណានោះទេ ។ ការដើរ ធ្វើអោយសាច់ដុំរបស់យើងធ្វើចលនា និងរំលាយសារធាតុខ្លាញ់ដែលមាននៅក្នុងខ្លួន ។ វាក៏ជួយអោយយើងសំរកទំងន់បានដូចប្រាថ្នា ។
៥. ការធ្វើចលនានានាអំឡុងពេលមើលទូរទស្សន៍
យើងអាចឆ្លៀតពេលដែលយើងកំពុងធ្វើសកម្មភាពអ្វីមួយ ដោយធ្វើលំហាត់ប្រាណតិចតួចដូចជាលោត កាច់ចង្កេះ ពត់ខ្លួន លើកដុំដែក អំឡុងពេលមើលទូរទស្សន៍ ។ ការធ្វើបែបនេះ ធ្វើអោយយើងចំណេញពេលវេលា និងអាចសំរកទំងន់បានទៀតផង
ខាងលើនេះជាវិធីមួយចំនួនដែលអាចជួយអោយលោកអ្នកសំរកទំងន់បាន ។ ជូនពរអោយបងប្អូនអាចសំរកទំងន់បានដូចប្រាថ្នា ដើម្បីជៀសវាងជំងឹដែលបណ្តាលមកពីធាត់ពេក ។
ដោយ បងពេទ្យ
ប្រភព Cachgiamcan
Post a Comment