បើ​សិន​ឱ​ប​នាង​អោយ​ជាប់ នាង​នឹង​មិន​ទៅ​ណា​ឡើយ


   ឈ្លោះ​គ្នា​ញឹក​ពេក ប្រើ​សម្តី​មុត​ស្រួច​ចាក់​ដោត​បេះដូង​គ្នា​ នៅ​ពេល​ឈ្មោះ​គ្នា វាធ្វើ​អោយ​ដៃ​ខ្ញុំ​ធ្ងន់​ ខ្ញុំ​មិន​ចង់​លើក​វា​ឱ​ប​នាង​ទៀត​ទេ មាត់​ខ្ញុំ​រឹង ខ្ញុំ​ពិបាក​នឹង​រក​ពាក្យ​និយាយ​ជាមួយ​នាង​ដូច​មុន ។
   ជីវិត​ជា​ប្តី​ប្រពន្ធយ៉ាង​សោះ​កក្រោះ​បែប​នេះ ម្នាក់​ៗ​គ្រាន់​តែធ្វើ​តាម​កាតព្វកិច្ច​រៀង​ខ្លួន​រហូត​ដល់​ពេល​មួយ​ដែល​នាង​សម្រេច​ចិត្ត​ចាក​ចេញ​ពីខ្ញុំទៅ 

ក្រោយ​នាង​ទៅ​បាត់ មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ព្យាយាម​ស្វែង​យល់ ៖ 
- នាង​មិន​ដែល​ទាម​ទារ​ចង់​បានអ្វី​ពីខ្ញុំ​ នាងគ្រាន់​តែ​រអ៊ូ​ សុំ​អោយ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​លើ​នាង និង​កូន​ច្រើន​បន្តិច
- នាង​ដាស់​តឿន​ខ្ញុំ​ កុំ​អោយ​លេងហ្គេម​យប់​ជ្រៅ​ពេក
- នាង​អ៊ុត​ខោអាវ​អោយ​ខ្ញុំ
- នាង​ធ្វើ​ម្ហូប​ឱ្យ​ខ្ញុំញាំ
- នាង​បង្កើត​កូន​ឱ្យ​ខ្ញុំ
- នាង​អត់​ងងុយ​ នៅ​ពេល​យប់ ដើម្បី​មើល​ថែ​កូន​របស់​ពួក​យើង
- នាង​ធ្វើ​ការ​ហាល​ថ្ងៃ ហាល​ភ្លៀង​ដើម្បី​ពួក​យើង 

មាន​រឿង​ជា​ច្រើន​ទៀត​ដែល​នាង​ធ្វើ​ដើម្បី​ខ្ញុំ តែ​ពេល​នៅ​ជាមួយ​គ្នា​ ខ្ញុំ​មិន​ដែល​យល់​ថា​នាង​ចង់​បាន​អ្វី​ពី​ខ្ញុំ​នោះទេ ខ្ញុំ​គិតថា​វា​មិន​ចាំ​បាច់​ដែល​ខ្ញុំ​ត្រូវ​លួង​លោម​នាង​គ្រប់ពេល​ដែល​នាង​ខឹង តែ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​គិត​បែប​ហ្នឹង ហេតុ​បាន​ជា​គ្រាន់​លួង​លោម​មនុស្ស​ស្រី​ដែល​ធ្វើ​ល្អ​ជា​មួយ​ខ្ញុំ​រឿង​លំបាក​ទៅ​វិញ ?
ហេតុអ្វី​ខ្ញុំ​គិត​មិន​ដល់​អម្រែក​ដែល​នៅ​លើស្មារបស់​នាង ?
ហេតុ​អ្វី​ខ្ញុំ​មិន​បាន​រំលែក​បន្ទុក​ពី​នាង បែរ​ជា​កាន់តែ​ដាក់​បន្ទុក​អោយ​ធ្ងន់​ទៅវិញ ? ហេតុ​អ្វី​បាន​ជាមិន​ព្យាយាម​គិត​ពី​ថ្ងៃ​អាក្រក់​ នឹង​សម្ពាធ​ដែល​នៅ​លើ​ខ្លួន​នាង? 
តាម​ពិត​ទៅ មិន​ថាថ្ងៃ​ល្អ ឬ​ថ្ងៃ​អាក្រក់​ដែល​យើង​ដើរ​ឆ្លង​កាត់​ជាមួយ​គ្នា​នោះទេ បើ​សិន​ជា​យើង​ឱប​នាង​អោយ​ជាប់​នៅ​ក្នុង​យប់​ងងឹត​ នាង​មិន​ទៅណា​ទេ 

ប្រភព ៖ ជីវិត​ប្តី​ប្រពន្ធ Couple Life

Post a Comment

Previous Post Next Post