វិធី​​ជួយ​ការពារ​កុំ​ឲ្យ​ចោរ​ចូល​ផ្ទះ​


   ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ នៅ​ទូទាំង​ពិភព​លោក​ បញ្ហា​ចោរកម្ម​គឺ​ជា​រឿង​ជៀស​មិន​ផុត​។ ដូចនេះ​យើង​គួរ​មិន​វិធានការ​ការពារ​ខ្លួន​។

១. ចោរ​មិន​មែន​ចេះ​តែ​ចូល​លួច​គ្រប់​ផ្ទះ​ទេ​ វា​មើល​ឱកាស​ល្អ និង​ផ្ទះ​ណា​ដែល​ងាយ​ចេញ​ចូល​មិន​ឲ្យ​គេ​ដឹង ឬ​ម្ចាស់​ផ្ទះមិន​នៅ​។ ករណី​នេះដើម្បីការ​ពារ​ខ្លួន​ម្ចាស់​ផ្ទះ​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ផ្ទះ ​នេះ​ពិបាក​ចូល​ ឬ​ធ្វើ​ដូច​ជា​មាន​មនុស្ស​នៅ​ផ្ទះ (ករណី​ដែល​ខ្លួន​មិន​នៅ​ផ្ទះ) ដូច​ជា​ពេល​យប់​អាច​បើក​វិទ្យុ​ឬ​ទូរទស្សន៍​ចោល​ធ្វើ​ដូច​ជា​មាន​មនុស្ស​ សន្ទនា​គ្នា​។

២. ចោរ​មិន​ដែល​ចង់​ប្រឈម​មុខ​នឹង​ម្ចាស់​ផ្ទះ​ទេ​។ ដូច្នេះ​ពេល​យប់​ម្ចាស់​ផ្ទះ​គួរ​បើក​ភ្លើង​ខាង​ក្រៅ​ផ្ទះ​ឲ្យ​ភ្លឺ ចិញ្ចឹម​ឆ្កែ​ដើម្បី​កំលាច​ចោរ​និង​ផ្តល់​ដំណឹងដល់ម្ចាស់​ ឬ​ប្រើ​សំលេង​រោទិ៍​.​.​។ល។ ដើម្បី​កុំ​ឲ្យ​ចោរ​មាន​ចិត្ត​ចង់​ចូល​លួច។

៣. បិទ​ទ្វា​បង្អួច​ឲ្យ​បាន​ជិត​ទាំង​អស់​ ជាពិសេស​ជាន់​ខាង​លើ​ ដែល​ម្ចាស់​ភាគ​ច្រើន​តែង​ប្រហេស​មិន​ចាក់​សោរ ចោរ​អាច​លួច​ចូល​តាម​នោះ​បាន។

៤. ចូរ​ប្រយ័ត្ន​ដើម​ឈើ ឬ​សួន​នៅ​ជុំវិញ​ផ្ទះ​ វា​អាច​ជា​កន្លែង​សម្រាប់​ចោរ​លាក់​ខ្លួន​បាន គួរ​ជៀស​វាង​ដើម​ឈើ​ខ្ពស់​បាំង​ទ្វា​បង្អួច​។

៥. ចោរ​មួយ​ចំនួន​ច្រើន​ឆ្លៀត​ឱកាស​ចូល​លួច​នៅ​ថ្ងៃ​បុណ្យ​ទាន ថ្ងៃ​ឈប់​សំរាក​.​.។ល។ ម្ចាស់​ផ្ទះ​គួរ​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ករណី​នេះ។

៦. ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ក៏​អាច​ធ្វើ​ឲ្យ​ចោរ​ខ្លាច​រអា​មួយ​ចំណែក​ដែរ។

Post a Comment

Previous Post Next Post