រដូវផ្ការីក តែងតែចាប់ផ្តើមនៅពេលមានភ្លៀងធ្លាក់ ។ ផ្កាក្ងោករីកបង្ហាញសម្រស់ អំឡុងខែឧសភា និងមិថុនា ។ នៅតាមភូមិនានា មានផ្កាច្រើនប្រភេទបង្អួតបង្ហាញសម្រស់ដល់អ្នកធ្វើដំណើរ អ្នកភូមិ សម្រាប់ទស្សនា និងថតរូបជាអនុស្សាវរីយ៍ ។ ឯនៅភូមិបែកអន្លូងក៏មានដើមផ្កាក្ងោកប៉ុន្មានដើមដែរ ស្ថិតក្នុងបរិវេណវត្តសុវណ្ណរតនារាម ហៅវត្តបែកអន្លូង ទល់មុខនឹងសាលាឃុំអារក្សត្នោតផ្ទាល់តែម្តង ។
អ្នកអាចមកថតរូបលេងកម្សាន្តនៅពេលរសៀល រឹពេលល្ងាចនាថ្ងៃរៀបលិច ជាមួយសម្រស់ដ៏ស្រស់ ពន្លឺស្រទន់ ដើម្បីបានរូបភាពដ៏ស្រស់ស្អាត ។
- ចុច Like Page : Visit Kampong Cham
- ចូលរួមជាមួយក្រុម : Visit Kampong Cham │ ទៅលេងកំពង់ចាម
Post a Comment