ក្លិប​ Borussia Dortmund ​គ្រង​ជើង​ឯក​ DFB-Pokal ​រដូវ​កាល​ 2020-2021


ក្លិប​ Borussia Dortmund ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដោយ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្លិប​ RB Leipzig កាល​ពី​ម៉ោង​ 01:45 AM ថ្ងៃ​សុក្រ​ ទី​១៤ ខែ​ឧសភា ឆ្នាំ ២០២១ ។ ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល 1:4 ដោយ​ក្លិប​ Borussia Dortmund ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ Jadon Sancho ២គ្រាប់ និង​កីឡាករ​ Erling Haaland ២គ្រាប់ ចំណែក​ឯ​ក្លិប​ RB Leipzig ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Daniel Olmo ១គ្រាប់ ។ 



នេះ​ជា​ពាន​ DFB-Pokal លើក​ទី​៥​របស់​ក្លិប​ Borussia Dortmund ដែល​ទទួល​បាន ។ នៅ​ដើម​រដូវ​កាល​ក្រោយ ម្ចាស់​ពាន​រង្វាន់ DFB-Pokal គឺ​ក្លិប​ Borussia Dortmund នឹង​ធ្វើ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ German Super Cup ជាមួយ​ម្ចាស់​ជើង​ឯក Bundesliga គឺ​ក្លិប Bayern Munich ។ 

Post a Comment

Previous Post Next Post