មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​ ប្រកាស​ដឹក​សព​ប្រជា​ពលរដ្ឋ​រង​គ្រោះ ដោយ​មិន​គិត​ថ្លៃ​ និង​មិន​ផ្លាស់​ប្តូរ​រថយន្ត​ឡើយ


ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ​ លូ លីឃាង ប្រធាន​មន្ទីរ​ពេទ្យ​ព្រះអង្គឌួង បាន​ប្រាប់​​នៅ​ព្រឹក​ថ្ងៃទី ០៨ តុលា ២០១៦ 

ថា​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ សូម​ប្រកាសជា​សាធារណៈថា​ នឹង​ដឹក​សព​ប្រជាពលរដ្ឋ​រងគ្រោះ ពីមន្ទីរពេទ្យ​ព្រះអង្គឌួង ទៅទូទាំង​ ២៥​ខេត្ត​ក្រុង ដោយ​មិន​គិត​កំរៃ និង​មិន​ផ្លាស់​ប្តូរ​រថយន្ត​ដឹក​សពនោះទេ ពោលគឺ​ដឹកសព​ទៅ​ដល់​ទី​តម្កល់​តែម្តង​ទោះ​ស្ថិត​នៅទីតាំង​ណា​ក៏ដោយ ។

លោក​សាស្ត្រាចារ្យ​ បន្ត​ថា ពិសេស​មន្ទីរពេទ្យ​ព្រះអង្គឌួង​ បាន​ដឹក​ជញ្ជួន​ជន​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ មិន​ដែល​យក​កម្រៃ​ដូចគ្នា​ដែល​នេះ​ជាកិច្ច​ឆ្លើយ​តប​នឹង​ សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ដែល​ដឹក​នាំ​ដោយ​លោក​រដ្ឋ​មន្ត្រី ម៉ម​ ប៊ុន​ហេង ថា​គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់​រាល់​ការ​ដឹក​ជញ្ជូន​ជន​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ដឹក​សព​ប្រជាពលរដ្ឋ​ មិន​ត្រូវ​យក​ថ្លៃ​សេវា​ឡើយ​កាល​ពី​កន្លង​ទៅ​នេះ ។ 

លោក​សាស្ត្រា​ចារ្យ​បន្ថែម​ថា​ ខាង​មន្ទីរ​ពេទ្យ​អង្គ​ឌួង បាន​អនុវត្តន៍​ទៅ​តាម​ការ​ស្នើសុំ ក៏​ដូច​ជាសេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បាន​១០០ភាគរយ ព្រោះ​មន្ទីរ​ពេទ្យ​មួយ​នេះ ដឹក​សព​រហូត​មក​នេះ មិន​ដែល​គិត​ថ្លៃ​សេវានោះឡើយ ។

ប្រភព Freshnewasia

Post a Comment

Previous Post Next Post