ណែម​សាច់​ត្រី (ណែម​បាត់​ដំបង)


ណែម​សាច់​ត្រី (ណែម​បាត់​ដំបង)
គ្រឿង​ផ្សំ ៖
- ត្រី​រ៉ស់ រឺត្រីឆ្លាត ១គីឡូក្រាម
- ស្ករ​ស ២​ស្លាប​ព្រា​បាយ
- អំបិល​ ១​ស្លាប​ព្រាបាយ
- រំដេង ៣មើម
- ខ្ទឹម​ស ១មើម
- ម្ទេស
- ស្លឹក​កន្ទួត (បើមាន)
- ស្លឹក​ចេក (បើមាន) ទុកខ្ចប់
- ថង់​ប្លាស​ស្ទិចទុក​ច្រក

របៀប​ធ្វើ ៖
- បុក​ រឺ​កិន​រំដេង​ និង​ខ្ទឹម​ស​ចូល​គ្នា​អោយ​ម៉ត់ 
- ហាន់​សាច់​ត្រី​ជាចំណិត​តូចៗ រួច​បុក​ រឺ​កិន​អោយ​ម៉ត់
- លាយ​សាច់​ត្រី​ដែរ​ម៉ត់​ហើយ ជាមួយ​រំដេង​ និង​ខ្ទឹម​ស ដាក់​ស្ករ​ស និងអំបិល​ចូល 
- ច្របល់​ដោយ​ប្រើ​ម៉ាស៊ីន​ម៉ត់​សាច់ រឺ​បុក​ចូល​គ្នា​អោយ​សព្វ​រហូត​ដល់​សាច់​ត្រី​ស្វិត​ចូលគ្នា​ទើប​ឈប់ 
- ច្រក​ដាក់​ថង់​ រឺ​វេច​ខ្ចប់​នឹង​ស្លឹក​ចេក ដោយ​សង្កត់​អោយ​ណែន​ និង​បង្កប់​ម្ទេស និងស្លឹក​កន្ទួត​តាម​បរិមាណ​ដែលអ្នក​ចូលចិត្ត រួច​ចង​អោយ​ជិត​កុំអោយ​ចូល​ខ្យល់ 
- ទុក​២ថ្ងៃ ២យប់ ដោយ​មិន​អោយ​ត្រូវ​កំដៅ​ថ្ងៃ និង​មិន​ដាក់ក្នុង​ទូរទឹកកក 
- សាច់ត្រី​នឹង​ឆ្អិន​ហើយ​ឡើង​ជូរ​ឆ្ងាញ់​អាច​បរិភោគបាន 


ប្រភព ផ្ទះ​មុខ​ម្ហូប

Post a Comment

Previous Post Next Post