ស្នូល​សៀវម៉ៃ


ស្នូល​សៀវម៉ៃ
គ្រឿង​ផ្សំ ៖
- បង្គារ​សមុទ្រ​ស្រស់​ (​បក​សម្បក​ វះ​ហូត​យក​សសៃ​ខ្នង​ចេញ​ លាង​ទឹក​អោយ​ស្អាត​ កាត់​គ្រាប់​ៗ)
- មឹក​បំពង់​ (​បក​ស្បែក​វា​ចេញ​ ដក​ក្បាល ហូត​អាចម៍​វាចេញ​ លាង​ទឹក​អោយ​ស្អាត រួចកាត់​គ្រាប់​ៗ)
- សាច់​ជ្រូក​ចៃឡាំង​ (​លាង​ទឹក​អោយ​ស្អាត រួច​ចិញ្ច្រាំ រឺ​កិន​វា)
- ផ្សិត​ខ្មៅ​ចិន (ផ្សិត​តុង​កូវ) កាត់​ដើម​វា​ចេញ​ យក​តែ​ក្បាល​មួក​វា លាង​ទឹក​អោយ​ស្អាត រួច​កាត់​គ្រាប់​ៗ
- ការ៉ុត (ចិតសម្បក​វា​ចេញ លាង​ទឹក​អោយ​ស្អាត រួច​កាត់​គ្រាប់​ៗ)
- ទំពាំង​កំប៉ុង (កាត់​វាគ្រាប់ៗ)
- ខ្ញី​ (ចិញ្ច្រាំ​អោយ​ម៉ត់)
- ស្លឹក​ខ្ទឹម​ (កាត់​ខ្លីៗ)
- អំបិល
- ម្រេច​ម៉ត់
- ប៊ីចេង (​ដាក់​ក៏បាន មិន​ដាក់​ក៏បាន)
- ស្ករ​ស
- ម្សៅ​ស៊ុប​ខ្នរ រឺ​ម្សៅ​ស៊ុប​រ៉តឌី
- ប្រេង​ខ្យង
- ប្រេង​ល្ង
- ម្សៅ​ដំឡូង រឺ​ម្សៅ​ឆា

វិធីធ្វើ ៖
- ដាំ​ទឹក​អោយ​ពុះ​ដាក់​ស្រុះ បង្គារ​សមុទ្រ មឺក​បំពង់ ផ្សិត​ខ្មៅ​ ការ៉ុត ទំពាំង បង់​១​ផ្លូក ចូល​ក្នុង​ទឹក​ពុះ សឹម​ស្រង់​វាយក​ទៅ​ដាក់​ក្នុងទឹក​ត្រជាក់​វិញ រួច​ពូត​ទឹក​ចេញ​អោយ​អស់ ចាក់​ចូល​ចាន​កាធុន ១
- ចាក់​សាច់​ជ្រូក​ ខ្ញី ស្លឹក​ខ្ទឹម ចូល​ចាន​កាធុន​ដែរ
- រោយ​អំបិល ស្ករ​ស ប៊ីចេង (ដាក់​ក៏បាន មិន​ដាក់​ក៏បាន​) ម្រេចម៉ត់ ម្សៅ​ស៊ុប​ខ្នរ រឺ​ម្សៅ​ស៊ុប​រ៉តឌី ប្រេង​ខ្យង ប្រេង​ល្ង និង​ម្សៅ​ដំលូង រឺម្សៅមី ចូល​ក្នុង​កាធុននោះ​ដែរ
- ច្របល់​គ្រឿង​ទាំង​អស់​ចូល​គ្នា
- យក​ទៅខ្ចប់​ជាមួយ​សម្បក​គាវពណ៌​លឿង (លោក​អ្នក​អាច​ទិញ​សម្បក​គាវ​ពណ៌​លឿង​នៅ​តាម​ទីផ្សារ​នានា)
- ដាក់​ស្លឹក​ចេកទ្រាប់​ក្នុង​ចាន​ចំហុយ ដោយ​លាប​ប្រេង​ឆាបន្តិច​លើ​ស្លឹក​ផង (ធ្វើបែប​នេះ ទើប​សម្បក​គាវ​មិនស្អិត​ជាប់​ស្លឹក) បើ​អត់​មានស្លឹក​ចេក ប្រើ​ក្រដាស់ទ្រាប់​នំក៏បាន (​ក្រដាសសសៗដែល​គេ​ប្រើ​ទ្រាប់​នំប៉ាវ​យក​ទៅ​ចំហុយ)
- ដាំ​ទឹក​អោយ​ពុះ​ រួច​ដាក់​សៀវម៉ៃ​ចំហុយ​រហូត​ដល់​ឆ្អិន
- ទទួល​ទាន​សៀវម៉ៃ​ជាមួយទឹក​ស៊ុប ទឹក​ស៊ីអ៊ីវ សសៃ​ខ្ញី និង​ទឹក​សៀង​ផ្អែម រឺ​ទឹក​ម្ទេស តាម​ចំណូល​ចិត្ត


ប្រភព Sompors Sweet Home

Post a Comment

Previous Post Next Post