នំ​បញ្ចុក​វៀតណាម​


នំ​បញ្ចុក​វៀតណាម (នំបញ្ចុក​ស្រុះ រឺ​នំបញ្ចុក​កាពិ)
គ្រឿង​ផ្សំ ៖
- ខ្ទឹម​ស រំដេង គល់​ស្លឹក​គ្រៃ ស្លឹក​ក្រូច​សើច ផ្សិត​មូល
- សាច់​ត្រី ឈាម​ជ្រូក ជើង​មាន់
- ស្ករ​ ប៊ីចេង អំបិល​ ទឹក​ត្រី
- ស្លឹក​កាឆាយ ត្រកួន ត្រយោង​ចេក ជីររណារ ជីរ​នាង​វង សណ្តែក​បណ្តុះ

របៀប​ធ្វើ ៖
- ដាំ​ទឹក ដាក់​ខ្ទឹម រំដេង ស្លឹកគ្រៃ ស្លឹក​ក្រូច​សើច ពុះ​បន្តិច
- បង់​សាច់​ត្រី ឈាម​ជ្រូក​ ជើង​មាន់
- ដាក់​ស្ករ ប៊ីចេង អំបិល ទឹក​ត្រី ហើយ​ស្រង់​សាច់​ត្រី​ឡើង​ បេះដុំៗ
- បង់​ឈាមជ្រូក និង​ផ្សិត​ ទុក​៥នាទី
- ស្រុះ​បន្លែ ស្លឹក​កាឆាយ ត្រកួន ត្រយោង​ចេក​ ជីររណារ ជីរនាង​វង សណ្តែក​បណ្តុះ
- ដួស​ដាក់​ចាន ហើយ​ដាក់​នំបញ្ចុក​ពី​លើ រៀប​សាច់​ត្រី​ សាច់​ជ្រូក​ ជើង​មាន ឈាម​ជ្រូក​ពី​លើ​នំបញ្ចុក ស្រូប​ទឹក​សម្ល 
- ទឹក​កាពិ ឆា​ជា​មួយ​ខ្ទឹម​ស អោយ​ឆាវ​បន្តិច
- ទឹក​អំពិល​ទុំ លាយ​ជាមួយ​ទឹក​ក្តៅ ដាក់​ប៊ីចេងបន្តិច
ដាក់​ស្ករ​បន្តិច ពេល​ញ៉ាំ​ដាក់​ទឹក​កាពិ​ ទឹកអំបិល​ទុំ​ចូល​ តាមចំណូល​ចិត្ត​ជាការ​ស្រេច ។ 


ប្រភព ម្ហូប​អាស៊ី​ឆ្ងាញ់

Post a Comment

Previous Post Next Post