នំប៉័ង​ចៀន


នំប៉័ង​ចៀន
គ្រឿងផ្សំ ៖
- បង្គា
- ម្សៅមី
- នំប៉័ង (ពុះជា២)
- ពងមាន់
- អំបិល​ ម្រេច ស្ករស
- ស្លឹក​ខ្ទឹម (ហាន់​ល្អិតៗ)
- ល្ង​លីង

វិធីធ្វើ ៖
- គោះ​ពងមាន់ លាយ​ជាមួយ​ម្សៅមី អំបិល​ ម្រេច ស្ករ​ស ស្លឹក​ខ្ទឹម រួច​កូរ​អោយ​រលាយ​ចូល​គ្នាអស់
- ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ​ ទុក​អោយ​ក្តៅ រួច​យក​នំប៉័ងមក​ដាក់​គ្រឿង​ពី​លើ​នំ និង​រោយ​ល្ងពី​លើ ចូល​បំពង ទុក​អោយ​ឆ្អិន រួចជាការ​ស្រេច 
- អត់​ដាក់​បង្គា ដាក់​កំពិស​ក៏បាន​ដែរ

ទទួល​ទាន​ពេល​នៅ​ក្តៅ ទើប​ស្រួយ​ឆ្ងាញ់


ប្រភព មុខ​ម្ហូប​ប្រចាំ​គ្រួសារ និង Housewife Online Shop

Post a Comment

Previous Post Next Post