ភ្លារតនគិរី
គ្រឿងផ្សំ ៖
- សាច់គោ យកសាច់គោល្អខ្ចី ហើយផុយ (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្តើងៗ)
- ម្ទេសប្លោកលឿង ម្ទេសប្លោកក្រហម (លាងទឹកអោយស្អាត ហាន់ជាសសៃតូចៗ)
- ខ្ទឹមបារាំង (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្តើងៗ)
- ត្រប់ស្រួយ (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្តើងៗ)
- សណ្តែកកួរ (លាងទឹកអោយស្អាត កាត់ជាងកង់ៗ ខ្លីល្មម)
- ជីរអង្កាម (បេះអោយស្អាត រួចយកលាងទឹក)
- សាឡាត់ និងសាឡាត់ពណ៌ស្វាយ (បេះលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗល្មម)
- ប៉េងប៉ោះ (លាងទឹកអោយស្អាត ពុះជា៤)
- អង្ករលីង
- អំបិល
- ប៊ីចេង
- ស្ករស
- ក្រូចឆ្មារ រឺទឹកក្រូចឆ្មារ
- ប្រហុកឆៅ (ចិញ្ច្រាំអោយម៉ត់)
- រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច (លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់)
វិធីធ្វើ
ប្រភព Voleak Chhoeun
- ស្ករស
- ក្រូចឆ្មារ រឺទឹកក្រូចឆ្មារ
- ប្រហុកឆៅ (ចិញ្ច្រាំអោយម៉ត់)
- រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច (លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់)
វិធីធ្វើ
- យើងដាំទឹកបន្តិចសំរាប់ យកមកធ្វើជាទឹកប្រហុក ទឹកពុះ រួចយកប្រហុកចិញ្ច្រាំ ដាក់ចូលចានល្មម ចាក់ទឹកដាំពុះចូលរួចចាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំ ស្ករស អំបិល ទឹកក្រូចឆ្មារ ប៊ីចេង ចូលកូរអោយសព្វដាក់សាច់គោចូលរំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ភ្លក់រស់ជាតិតាមចំណូលចិត្ត រួចទុកមួយអន្លើរ ។
- យកបន្លែដែលហាន់រួច ដាក់ចូលចានដែលធំមួយ យកសាច់គោដែលត្រាំទឹក ប្រហុក មកចាក់ ចូលជាមួយបន្លែ ច្របល់ថ្នមៗ រួចដាក់អង្ករលីង ជីរអង្កាម ចូលច្របល់ម្តងទៀត ថ្នមៗ រួចបន្ថែមម្តងទៀត អង្ករលីង ជាការស្រេច ។ប្រភព Voleak Chhoeun
Post a Comment