សាលាស្រុកស្ទឹងត្រង់ (Google Map) |
ស្រុកស្ទឹងត្រង់ជាស្រុកមួយនៃខេត្តកំពង់ចាម ស្ថិតនៅប៉ែកខាងជើងក្រុងកំពង់ចាម
![]() |
សាលាស្រុកស្ទឹងត្រង់ ថតនៅឆ្នាំ២០១៧ |
សាលាស្រុកស្ទឹងត្រង់ ស្ថិតក្នុងភូមិព្រែកបារាំង ឃុំព្រែកកក់ ។
+ ព្រំប្រទល់
- ខាងកើត ជាប់នឹងស្រុកឆ្លូងនៃខេត្តក្រចេះ និងស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ
- ខាងលិច ជាប់នឹងស្រុកចំការលើនៃខេត្តកំពង់ចាម និងស្រុកបារាយណ៍នៃខេត្តកំពង់ធំ
- ខាងជើង ជាប់នឹងស្រុកសន្ទុកនៃខេត្តកំពង់ធំ និងស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ
- ខាងត្បូង ជាប់នឹងស្រុកកំពង់សៀមនៃខេត្តកំពង់ចាម
ថ្នាក់ដឹកនាំស្រុកស្ទឹងត្រង់ មាន ៖
- រដ្ឋបាលស្រុក មានថ្នាក់ដឹកនាំអភិបាលស្រុក១រូប និងអភិបាលរងស្រុក៥រូប
- លោក ទុន ណេត ជាអភិបាលនៃគណៈអភិបាលស្រុក
- លោក វន វី ជាអភិបាលរងនៃគណៈអភិបាលស្រុក
- លោក ជៀម វុត្ថា ជាអភិបាលរងនៃគណៈអភិបាលស្រុក
- លោក បាន ស្រេង ជាអភិបាលរងនៃគណៈអភិបាលស្រុក
- លោកស្រី ជាអភិបាលរងនៃគណៈអភិបាលស្រុក
១. ឃុំអារក្សត្នោត (៥ភូមិ) អារក្សត្នោត, ល្វា, គីឡូ៧, គីឡូ១០, បែកអន្លូង
២. ឃុំដងក្តារ (១០ភូមិ) សន្ទិចកើត, សន្ទិចលិច, សន្ទិចកណ្តាល, ជ្រៃហាយ, ស្រែរំដួល, តារៀម, ស្តៅ, អូរពីរ, ថ្មី, ហុងប្រមា
៣. ឃុំអូរម្លូ (១៣ភូមិ) ខ្ទួយមួយ, ខ្ទួយពីរ, ខ្ទួយបី, ខ្ទួយបួន, ស្តង់សាខា, អូរព្រលួញ, អូរកាប់មាន់, អូរប្ញស្សី, អូរតាសេក, សំរោង, ប្រទង, បិតធ្នូ, ស្ពង់សាខាចាស់
៤. ឃុំខ្ពបតាងួន (៦ភូមិ) អូររុន, អន្លង់សំលី, ព្រែកទក, ខ្ពបតាងួន, ឈើទើ, វាលបំពង់
៥. ឃុំមេសរជ្រៃ (៥ភូមិ) អូរលើ, ក្បាលអូ, បោះពួយ, អូរបេង, ត្រពាំងឈូក
៦. ឃុំពាមកោះស្នា (៩ភូមិ) ពាមក្រៅ, ពាមក្នុង, ដីលើ, ទួលរកា, ដីដុះ, ព្រែកសង្កែកើត, ព្រែកសង្កែលិច, កោះកណ្តាល, ស្រែសង្កែ
៧. ឃុំព្រះអណ្តូង (៣ភូមិ) ព្រែកស្តី, ព្រះអណ្តូងមួយ, ព្រះអណ្តូងពីរ
៨. ឃុំព្រែកបាក់ (៤ភូមិ) ព្រែកបាក់, ព្រែកកក់, ព្រែករលួស, ព្រែកព្រះអង្គ
៩. ឃុំព្រែកកក់ (២៥ភូមិ) អណ្តូងពេជ្រ, មាឃមួយ, មាឃពីរ, ត្នោតតាសាយ, បឹងកាចូត, អូរប្រាំពីរ, ទួលពោធិ៍, ព្រះ, ភ្នំមន្ទីរ, ព្រែកបារាំង, បឹងដែង, ភ្នំអំពិល, បឹងកេតលើ, បឹងកេតក្រោម, ហាប្រាំមួយ, ចេកជ្វា, អូរចេក, គីឡូ៣, សាមប្រាំ, ចិតសិប, អូរប្រាំ, មាឃបី, អណ្តូងស្វាយ
១០. ឃុំសូភាស (៧ភូមិ) សូភាស, អង្គោល, ស្រព, ប៉ាប្រាក់, សំបួរ, ដីក្រហម, ពុំទួល
១១. ឃុំទួលព្រះ (៧ភូមិ) ធំ, ថ្មី, តាមោង, វត្ត, ដូនត, សំពាំងក្រោម, សំពាំងលើ
១២. ឃុំទួលសំបួរ (៤ភូមិ) ទួលសំបួរ, ពោន, ស្រែអំពៅ, វាលព្រះ
ប្រជាជននៅស្រុកស្ទឹងត្រង់ភាគច្រើនប្រកបរបរចំការ ដំណាំ ជាពិសេសគឺ ចំការកៅស៊ូ ស្វាយចន្ទី ដំឡូងមី សណ្តែកសៀង ។ ក្រៅពីរបរចំការដំណាំ ប្រជាជនក៏លក់ដូរឥវ៉ាន់បន្តិចបន្តួច រឺក៏ធ្វើជាកម្មករជំរះស្មៅ ដាំដំឡូង ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព ។
+ ចំងាយប្រមាណ ៣៣ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ជិះតាមផ្លូវជាតិលេខ ២២២ តាមបណ្តោយមាត់ទន្លេ
+ រមណីយដ្ឋាន
ឃុំអារក្សត្នោត
- នាគខ្មៅ (ភូមិបែកអន្លូង)
ឃុំព្រែកបាក់
- ប្ញស្សីហាន់ជ័យ (ភូមិព្រែកព្រះអង្គ)
ឃុំព្រែកកក់
- ទំនប់អូរសោម (ភូមិភ្នំអំពិល)
ស្រុកស្ទឹងត្រង់នេះក៏ជាទឹកដីកំណើតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកកើតនៅក្នុងឃុំពាមកោះស្នា នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ ១៩៥២ ។ លោកជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ ។
ប្រភព ៖ khetkrongofcambodia, វីគីភីឌា អង់គ្លេស
ស្រុកស្ទឹងត្រង់នេះក៏ជាទឹកដីកំណើតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកកើតនៅក្នុងឃុំពាមកោះស្នា នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ ១៩៥២ ។ លោកជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ ។
ប្រភព ៖ khetkrongofcambodia, វីគីភីឌា អង់គ្លេស
Post a Comment