វេជ្ជបណ្ឌិតវះកាត់ម្នាក់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិច បានកាត់ច្រលំតំរងនោមមួយរបស់អ្នកជំងឺដែលមានឈ្មោះដូចគ្នានឹងអ្នកជំងឺមានដុំសាច់ ។
កាសែត Boston Globe បានអោយដឹងថា វេជ្ជបណ្ឌិតរូបនេះ បានធ្វើការថត CT មុននឹងធ្វើការវះកាត់ ហើយលទ្ធផលបានបញ្ជាក់ថាមានដុំនៅលើតំរងនោម ។ ក៏ប៉ុន្តែលទ្ធផលនោះជារបស់អ្នកជំងឺផ្សេងម្នាក់ទៀត ។ កាសែតបានបន្តទៀតថា ការច្រលំនេះមិនត្រូវបានដឹងរហូតដល់ពេលធ្វើការវះកាត់ច្រលំតំរងនោមអ្នកជំងឺ ។
អ្នកទទួលបន្ទុករបស់មន្ទីរពេទ្យមិនបានប្រព្រឹត្តិទៅតាមជំហាននៃការកំណត់អោយជាក់លាក់នូវអ្នកជំងឺ លើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ទោះជាមានការជាន់ឈ្មោះ របស់អ្នកជំងឺទាំង២ក៏ដោយ ។
មន្ទីរពេទ្យ St.Vincent បានប្រកាសថា ការដោះស្រាយរវាងខាង Medicare និង អាជ្ញាធរបានបញ្ចប់ដកការចំណាយមន្ទីរពេទ្យ ដើម្បីសម្រួលបញ្ហានេះសិន ។
ប្រភព Vietnamnet.vn
Post a Comment