រមណីយដ្ឋានជ្រោយ Vành ស្ថិតនៅប៉ែកខាងកើតក្រុង Thái Bình ក្នុងឃុំ Nam Phú ស្រុក Tiền Hải ខេត្ត Thái Bình ចំងាយពីក្រុង Thái Bình ប្រមាណ ៤៥ គីឡូម៉ែត្រ និង ពីទីរួមស្រុក Tiền Hải ប្រមាណ ២៥ គីឡូម៉ែត្រ ។
បើយើងធ្វើដំណើរតាមរថយន្ត មានសភាពពិបាកបន្តិចដោយសារផ្លូវធ្វើដំណើរមានលក្ខណៈតូច ពិបាកក្នុងការជៀសគ្នា ។ ការធ្វើដំណើរពីក្រុង Thái Bình ចំណាយពេលប្រមាណ១ម៉ោង ។
រមណីយដ្ឋានជ្រោយ Vành នេះកើតឡើងដោយសារ ការហូរភក់ល្បាប់និងខ្សាច់ពីទន្លេ Hồng បង្កើតជាជ្រោយមានផ្ទៃរាបស្មើនៅជាប់នឹងសមុទ្រ ។ វាគ្រប់ដណ្តប់លើផ្ទៃប្រមាណជា ១.៦៩៦ ហិចតា ដែលមានឆ្នេរសមុទ្រប្រវែង ៦គីឡូម៉ែត្រ អមដោយព្រៃលិចទឹកសមុទ្រ ៧០០ហិចតា ។
នៅរមណីយដ្ឋានជ្រោយ Vành នេះមានសេវាកម្មផ្ទះសំណាក់ អាហារដ្ឋាន បម្រើសេវាលើការស្នាក់នៅ ម្ហូបអាហារបែបសមុទ្រ និងការច្រៀងរាំ ដែលមានតម្លៃថោកសមរម្យ ។ អ្នកអាចទៅជាក្រុម ជាថ្នាក់ រឺជាគូសង្សារបាន ។ ពេលចុះលេងទឹក អ្នកអាចផ្ញើសំភារៈ នៅខាងលើ ដោយផ្ញើម្តងក្នុង១ទូ អស់ ១ម៉ឺនដុង រឺក៏យកទៅតាមខ្លួន ព្រោះនៅលើឆ្នេរក៏មានការលក់ដូរម្ហូបអាហារញ៉ាំផងដែរ ដូចជា Hot Dog ទឹកក្រូច ទឹកដូង នំកញ្ចប់ ។ ក្រោយពីលេងទឹករួច អ្នកអាចមកងូតទឹកសាបសំអាតខ្លួន នៅខាងលើ (កន្លែងផ្ញើឥវ៉ាន់) ដែលអស់ម្នាក់ ១ម៉ឺនដុងទៀត (Free ថង់ច្រកខោអាវសើម) ។
ប្រសិនអ្នកទៅជាក្រុម អ្នកអាចទំនាក់ទំនងខាងផ្ទះសំណាក់ ហើយរៀបចំការបោះតង់ ដុតភ្នក់ភ្លើង ច្រៀងរាំ លេងល្បែងយ៉ាងសប្បាយក៏បាន ។ ពេលព្រឹកអ្នកអាចងើបមើល និងថតរូបព្រះអាទិត្យរះដ៏ស្អាត ។
ជ្រោយ Vành គ្រាន់តែជាឆ្នេរសមុទ្រមួយដែលយើងអាចទៅលេងបាននៅថ្ងៃចុងសប្តាហ៍ក្រោយពីសម្រាកពីការងារ និងការសិក្សា ។ វានៅជិតក្រុង Thái Bình ងាយស្រួលធ្វើដំណើរដោយម៉ូតូ តែក៏វាមិនទាន់ជាឆ្នេរស្អាតដូចបណ្តាឆ្នេរមួយចំនួននៅវៀតណាមប៉ែកខាងត្បូងដែរ ។
ប្រភព វីគីភីឌា
ប្រភព វីគីភីឌា
Post a Comment