ជំងឺកៀបសសៃឆ្អឹងខ្នង
១. កៀបសសៃឆ្អឹងខ្នង
- ឈឺតាមផ្លូវរបស់ប្រពន្ធសសៃប្រសាទ ឈឺពីឆ្អឹងខ្នងរាលដាលចុះមកផ្នែកខាងក្រោយនៃភ្លៅ កំភួនជើងនិងម្រាមជើង
- ភាគច្រើនកើតលើមនុស្សអាយុពី ៣០ ទៅ ៥០ឆ្នាំ
២. មូលហេតុ
- ភាគច្រើនគឺលៀនទ្រនាប់ឆ្អឹងខ្នង (L4-L5 ឬ L5-S1) ដុះឆ្អឹងនៃសន្លាក់ឆ្អឹងខ្នង និងបាក់ឆ្អឹងខ្នង
- រលាកដោយសារមេរោគ បញ្ហាឆ្អឹងខ្នងពេលមានផ្ទៃពោះ
៣. រោគសញ្ញា
+ ការឈឺចាប់
- ឈឺពីចង្កេះរាលចុះមកផ្នែកខាងក្រោយភ្លៅ កំភួនជើង និងម្រាមជើង
- ទីតាំងកៀបសសៃដូចជា L4-L5-S1
L4 : ឈឺផ្នែកខាងក្រោយភ្លៅដល់ខាងក្រោយជង្គង់
L5 : ឈឺរាលដល់មេជើង
S1 : ឈឺចាប់រាលដាលដល់ម្រាមកូនជើង
- ករណីខ្លះ អ្នកជំងឺមិនឈឺចង្កេះទេ
- ការឈឺចាប់កើនឡើង នៅពេលដែលអ្នកជំងឺដើរ ឬ ឈរ ក្អក កណ្តាស់
+ ចំពោះករណីឈឺរ៉ាំរ៉ៃយូរអាចបណ្តាលអោយស្វិតសាច់ដុំ ពិបាកដើរនិងវៀចឆ្អឹងខ្នង
៤. ការវិនិច្ឆ័យជំងឺ
- វិនិច្ឆ័យជំងឺនេះដោយសារថត MRI ដឹងច្បាស់ពីទីតាំង កំរិត និងមូលហេតុនៃការកៀបសសៃ
- ថត CT Scan ប្រសិនជាគ្មាន MRI
៥. ការព្យាបាល
+ ការព្យាបាលដោយប្រើប្រាស់ថ្នាំ
- ករណីកៀបសសៃកំរិតស្រាល និងមធ្យម
- ការរស់នៅ មិនត្រូវគេងលើអង្រឹង ប៉ៅអ៊ី ពូកក្រាស់ គួរតែគេងនៅលើគ្រែរឹង មិនត្រូវលើធ្ងន់ដើរ ឬឈរយូរ
a. ថ្នាំបំបាត់ការឈឺចាប់ (ពិគ្រោះជាមួយវេជ្ជបណ្ឌិត)
- Paracetamol : 1g-3g/ថ្ងៃ ឬ Paracetamol បូកជាមួយនឹង Codein ឬ Tramadol (ករណីឈឺខ្លាំង)
- ថ្នាំបំបាត់ការឈឺចាប់ NSAIDs : Ibuprofen 400mg ប្រើ ៣-៤ដង/ថ្ងៃ, Diclofenac, Naproxen, Meloxicam, Celecoxib, Etoricoxib
ការប្រើប្រាស់ថ្នាំទាំងនេះ មានផលប៉ះពាល់ដល់ក្រពះ តំរងនោម និងបេះដូង
b. ថ្នាំសំរួលសាច់ដុំ Tolperisone និង Eperisone
c. ថ្នាំជួយប្រព័ន្ធសសៃប្រសាទ Gabapentin, Pregabalin, Vitamin B, Mecobalamin
+ ព្យាបាលដោយចលនា ៖ ម៉ាស្សា ហែលទឹក លំហាត់ប្រាណចង្កេះ
+ ការព្យាបាលដោយវះកាត់
- ករណីព្យាបាលដោយប្រើប្រាស់ថ្នាំគ្មានប្រសិទ្ធិភាព ឬ កៀបសសៃកំរិតធ្ងន់ (ពិគ្រោះជាមួយគ្រូពេទ្យឯកទេស)
៦. ផលវិបាកនៃជំងឺ
ប្រសិនជាមិនបានព្យាបាលអាចបណ្តាលអោយស្ពឹកជើង ការធ្វើចលនាជើងខ្សោយ ពិបាកនោម និងបន្ទោរបង់
៧. ការបង្ការជំងឺ
- អង្គុយអោយត្រង់ចង្កេះ និងពាក់ខ្សែក្រវ៉ាត់ការពារចង្កេះ
- មិនត្រូវលើក លី សែងរបស់ធ្ងន់
- ហាត់ប្រាណ ហែលទឹក ឬ យូហ្គា
ប្រភព Dr Lech Chhay
សុំជួយណែនាំពីពេទ្យឯកទេស
ReplyDeletePost a Comment