តៅហ៊ូ​ស្រូបទឹក​ស្ករ


គ្រឿងផ្សំ 
- សណ្តែក​សៀង ៣ខាំ
- ម្សៅសារាយ ១ស្លាបព្រា​កាហ្វេ
របៀប​ធ្វើ​ ៖ 
១-​ យក​សណ្តែក​សៀង​ ៣ខាំ ត្រាំជាមួយ​ទឹក​ក្តៅ ចំនួន​៣ម៉ោង រួចហើយ​ ញី​សំបក​ចេញ​ លាង​សំរក​អោយ​ស្អាត 

២-​ យក​សណ្តែង​សៀង ដាក់​កិន​ជាមួយ​ទឹក​១លីត្រ រួច​ហើយ​ច្រោះ ច្របាច់​យក​កាក​ចេញ យក​តែ​ទឹក​សណ្តែក​សុទ្ធ 

៣- យក​ទឹក​សណ្តែក​សុទ្ធ ទៅ​លាយ​ជាមួយ​និង​ម្សៅ​សារាយ ១​ស្លាប​ព្រាកាហ្វេ កូរអោយ​សព្វ 

៤- បន្ទាប់​មក​ យក​ទៅ​ដាំ​អោយ​ពុះ​ រេចៗ ១០​នាទី ទើប​លើក​ចុះ ទុក​អោយ​ត្រជាក់ រួច​លើក​ដាក់ទូត្រជាក់ អោយ​កកជា​កំណក​តៅ​ហ៊ូយ៉ាង​ទន់​ល្មើយ ។

៥- នៅ​ពេល​ដាំ​ទឹក​ស្ករ សូម​ដាក់​អំបិល​បន្តិច​ និង​ដាក់​ខ្ញី​មួយ​បន្ទះ ដើម្បី​យក​ក្លិន 

៦- អ្នក​ចូល​ចិត្ត​តៅ​ហ៊ូ​ក្តៅ អាច​ស្រូប​ទឹក​ស្ករ​ក្តៅ​បាន ។ បើ​ចង់​ត្រជាក់​ សូម​រង់ចាំ​អោយ​ទឹក​ស្ករត្រជាក់ សឹម​ដួស​ស្រូប​តៅហ៊ូ 

៧-​ បើ​មិន​មាន​ម្សៅ​សារាយ អាច​ប្រើ​ម្សៅ​ពោតជំនួស​ក៏បាន ១​ស្លាប​ព្រាសារាយ ឬ ២ស្លាប​ព្រា​ម្សៅ​ពោត 

៨- បើ​ចង់​ទន់​ល្អ ច្របាច់​ក្រូច​ឆ្មារដាក់​ចូល​ទឹក​សណ្តែក​ នៅ​ពេល​កំពុង​ដាក់​ដាំ​អោយ​ពុះ ៕




ប្រភព ៖ អ្នកស្រី​កែវ ច័ន្ធបូរណ៌

Post a Comment

Previous Post Next Post