ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសពីផែនការថ្មី ដើម្បីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមនៅតាមសាលានានា ក្នុងរាជធានីភ្នំពេញដោយមានការគាំទ្រជាថ្មីពីបណ្តាញទីក្រុងទូទាំងពិភពលោក ។
រដ្ឋបាលរាជធានីភ្នំពេញអនុវត្តការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅតាមសាលារៀន ជាផ្នែកមួយនៃភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងដែលជាបណ្តាញពិភពលោកដ៏ល្បីល្បាញនៃទីក្រុងចំនួន៧០ដែលប្តេជ្ញាសង្គ្រោះជីវិតដោយការទព់ស្កាត់ជំងឺមិនឆ្លង (ដូចជាជំងឺមហារីក ឬជំងឺទឺកនោមផ្អែម) និងរបួស ។ ភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងកំពុងពង្រីកខ្លួនពី៥៤ទីក្រុង ទៅ៧០ទីក្រុង ដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង ៣០០លាននាក់ រស់នៅជុំវិញពិភពលោក ។
អង្គការភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងគាំទ្រដោយ Bloomberg Philanthropies ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក និងអង្គការ Vital Strategies ។
ប្រភព រដ្ឋបាលរាជធានីភ្នំពេញ
Post a Comment