ការសាកល្បងមិត្តប្រុសមុនរៀបការ
ថ្ងៃមួយបុរសម្នាក់ត្រូវបានមិត្តស្រីរបស់គាត់ហៅទៅលេងផ្ទះរបស់នាង ។ នៅពេលដែលគាត់ទៅដល់ មានតែប្អូនស្រីរបស់មិត្តស្រីគាត់តែម្នាក់ប៉ុណ្ណោះដែលនៅក្នុងផ្ទះ ។ នៅពេលនោះនាងបានស្លៀកពាក់យ៉ាងស៊ិចស៊ី គឺសំពត់ខ្លីស្ទើរកប់ក្រលៀន ជាមួយនឹងអាវសខើចចេញផ្ចិត និងមិនពាក់អាវទ្រនាប់នោះទេ ។ ពេលឃើញបុរសនោះនាងក៏បាននិយាយថា ៉ បងស្រីខ្ញុំមិននៅផ្ទះនោះទេ ពីព្រោះគាត់ប្រញាប់ប្រញាល់ចេញទៅក្រៅ ហើយគាត់បានផ្តាំខ្ញុំឱ្យទទួលបងជំនួស ៉។
ជាការពិតបុរសនោះនឹងមិត្តស្រីត្រៀមរៀបការជាមួយនឹងគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ បន្ទាប់ពីសន្ទនាជាមួយគ្នាបានបន្តិច នាងក៏បានខ្សឹបថានាងក៏មានអារម្មណ៍ទៅលើគាត់ដែរ ហើយនាងមិនអាចហាមឃាត់ខ្លួនឯងបាននោះទេ នាងគ្រាន់តែចង់ឡើងគ្រែជាមួយនឹងគាត់ម្តងមុនពេលដែលគាត់និងបងស្រីរបស់នាងរៀបការជាមួយគ្នាតែប៉ុណ្ណោះ ។
បុរសនោះមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីអនាគតប្អូនថ្លៃនិយាយដូចនេះ ហើយគាត់មិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ ។ ចំណែកឯប្អូនថ្លៃរបស់គាត់ក៏បានបន្តថា នាងទៅរង់ចាំគាត់នៅបន្ទប់របស់នាងមុន បើសិនជាគាត់ចាប់អារម្មណ៍លើនាងដែរ គាត់អាចចូលទៅបាន ។
ក្រោយស្តាប់សម្តីរបស់នាងចប់ គាត់មិននិយាយអ្វីទាំងអស់ ហើយគាត់ក៏បានដើរចេញពីផ្ទះសំដៅទៅរថយន្តរបស់គាត់ ប៉ុន្តែគ្រាន់តែបើកទ្វារភ្លាម គ្រួសារអនាគតភរិយាគាត់ជាច្រើនកំពុងរង់ចាំនៅខាងក្រៅផ្ទះ ដោយគ្រប់ៗគ្នាបានទះដៃ ចំណែកឯអនាគតឪពុកក្មេករបស់គាត់បានសម្រក់ទឹកភ្នែកឱបគាត់យ៉ាងណែនរួចនិយាយថា ឯងអាចឆ្លងកាត់ការសាកល្បងបានជោគជ័យហើយ យើងមិនអាចស្វែងរកបុរសល្អណាជាងឯងសម្រាប់កូនស្រីរបស់យើងនោះទេ ស្វាគមន៍ការមកកាន់គ្រួសារមួយនេះ ។
ពាក្យដែលបុរសម្នាក់នេះចង់និយាយប្រាប់អ្នកទាំងអស់គ្នា ៖ កុំភ្លេចទុកស្រោមអនាម័យក្នុងរថយន្តគ្រប់ពេលវេលា
ប្រភព Facebook
Post a Comment