នំផ្លែអាយ
គ្រឿងផ្សំ
- ម្សៅអង្ករដំណើប
- ស្ករផែន
- ទឹក
- សាច់ដូងកោសជាសសៃៗ
វិធីធ្វើ
- ម្សៅអង្ករដំណើបលាយជាមួយទឹកសមល្មមច្របាច់អោយសព្វ (កុំអោយម្សៅជ្រាយពេក)
- កាត់ស្ករផែនជាដុំតូចល្មម
- យកម្សៅអង្ករដំណើបខ្ចប់ដុំស្ករផែន រួចលុញអោយមូល
- ដាំទឹកអោយពុះ បង់នំចូល ពេលនំឆ្អិនវា នឹងអណ្តែតឡើងរួចស្រង់ដាក់ក្នុងទឹកត្រជាក់
- ពេលនំត្រជាក់ ដួសនំរៀបដាក់ចាន រោយសាច់ដូង ដាក់ពីលើជាការស្រេច
ប្រភព អ្នកស្រី សុខ សំណាង
Post a Comment